CamNews

តារា 

មូលហេតុដ៏សែនមានន័យរបស់តារាហូលីវូដ នាង Angelina Jolie យកកូនខ្មែរ ដែលជាក្មេងកំព្រា ធ្វើកូនចិញ្ចឹម

ព័ត៌មានកំសាន្ត ៖ មូលហេតុដ៏សែនមានន័យរបស់តារាហូលីវូដ នាង Angelina Jolie យកកូនខ្មែរ ដែលជាក្មេងកំព្រា ធ្វើកូនចិញ្ចឹមព្រោះ តារាហូលីវូដរូបនេះបានបញ្ជាក់ឲ្យដឹងថា រូបនាងហាក់មាននិស្ស័យជាមួយនិងក្មេងប្រុសម្នាក់នេះ ហើយនៅពេលដែលអ្នកស្រីជួបរូបនាងជាលើកដំបូង maddox បានញញឹមមកកាន់អ្នកស្រីហាក់បីដូចជាមនុស្សដែលធ្លាប់ស្គាល់គ្នាពីមុនមក ។ 

អ្នកស្រី Angelina Jolie បានបន្តទៀតថា អ្នកស្រីស្គាល់ភាពកក់ក្តៅនិងមានភាពជាម្តាយពេញលេញក៏ដោយសារតែ maddox ដូចគ្នា និងរឿងជាច្រើនទៀតដែលធ្វើឲ្យអ្នកស្រីស្រលាញ់ក្មេងប្រុសម្នាក់នេះស្មើនឹងជីវិតរបស់ខ្លួន ។ Angelina Jolie ក៏អរគុណដល់កម្ពុជាផងដែរថា ប្រសិនបើគ្មានកម្ពុជា អ្នកស្រីក៏គ្មានភាពជាម្តាយដូចថ្ងៃនេះផងដែរ ។ បើចង់ជ្រាបកាន់តែច្បាស់ សូមទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា​ ៕




ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Angelina Jolie Dy sonita