ភ្នំពេញ ៖ នៅពេលដែលដឹងថា លោក អេឡិច ហ្សូរ៉ា និងកញ្ញា ឌី សូនីតា បានបញ្ចប់ការថតវីដេអូជាមួយគ្នា ក្រោយពីទទួលជោគជ័យជាមួយគ្នាអស់រយៈពេលជាង ១ ឆ្នាំ ស្រាប់តែធ្វើឲ្យហ្វេនមានការសោកស្តាយជាខ្លាំង នៅពេលដែលអ្នកទាំងពីរបានប្រកាសថា នឹងឈប់ចេញវីដេអូថ្មីៗ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប៉ុន្តែកាលពីថ្ងៃទី ២៥ ខែឧសភា កន្លងទៅនេះ លោកអេឡិច ហ្សូរ៉ា បាននិយាយពាក្យពេជន៍យ៉ាងច្រើនទៅដល់ ឌី សូនីតា ក្រោយត្រលប់ទៅត្រូវរ៉ូវគ្នាវិញម្តងទៀត ដោយលើកឡើងនៅលើបណ្តាញសង្គមថា "ភ្ញាក់ឡើងភ្លាមក៏នឹក!
មានរឿងរាវជាច្រើនដែលកើតឡើងចំពោះយើងទាំងពីរ, ទាំងរំភើប ទាំងសប្បាយ ទាំងទុក្ខសោក ទាំងការខ្វល់ខ្វាយនិងប្រច័ណ្ឌ.
តែចង់និយាយថាទាំងនោះគឺជាអំណោយទានមួយដ៏ធំសម្រាប់ជីវិតរស់ប្រូមួយនេះ! អគុណសម្រាប់ការចូលក្នុងជីវិតរបស់បង Sonita Dy
វាជាលើកទីមួយហើយដែលមាននារីម្នាក់ក្នុងជីវិតខ្ញុំហើយបានធ្វើអោយជីវិតមួយនេះបានប្រែប្រួលជាខ្លាំង, ហើយក៏ដោយសារម្នាក់នេះដែរ ដែលធ្វើខ្ញុំមានអារម្មណ៍លើសពីសំណាងដោយស្គាល់គ្រប់រសជាតិក្នុងជីវិត និងធ្វើអោយខ្ញុំមានអារម្មណ៍ថា ត្រូវប្រឹងប្រែងក្នុងជីវិតដើម្បីជាបុរសពេញលក្ខណ:និងជាជំហ៊រមួយ!
ខួបខ្ញុំឆ្នាំនេះដែរសូមជូនពរ អោយអូនមានសុខភាពល្អ និងពោរពេញដោយអំណរសប្បាយក្នុងជីវិត និងសូមអោយអូនក្លាយជាពន្លឺដ៏ពេញលក្ខណ:សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន!" ។