CamNews

តារា 

ឌី សុនីតា ទៅដល់សិង្ហបុរីភ្លាម ឆ្លៀតឡាយវីដេអូភ្លែត

កំសាន្ត ៖ កាលពីប៉ុន្មាននាទីមុននេះ តារាសម្ដែងរូបស្រស់ ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនគឺ កញ្ញា ឌី សុនីតា បានធ្វើការផ្សាយផ្ទាល់ពីប្រទេសសិង្ហបុរី ដើម្បីប្រាប់ដំណឹងថា ទៅកាន់អ្នកគាំទ្ររបស់ខ្លួនបានទៅដល់ទីនោះដោយសុវត្ថិភាពហើយ ។ 

នៅក្នុងការឡាយនោះ តារាសម្តែងស្រីរូបនេះ ក៏បានបង្ហើបអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ខណៈពេលដែលជិតបានវិលមកត្រលប់មកទឹកដីកំណើត ដើម្បីបានជួបអ្នកម្តាយជាទីស្រលាញ់ផងដែរ ៕



ដោយ ៖ គន្ធា


Tags: Alexora Dy sonita