CamNews

មិនគួរឲ្យជឿ 

ប្រទះឃើញដុំព្រិលកម្រ និងចម្លែក វាយប្រហារភាគខាងត្បូងចិន

ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានចិន chinadaily ដែលទើបតែបានចេញ
ផ្សាយកាលពីពេលកន្លងទៅនេះ   បានបញ្ជាក់អោយដឹងថា ​ នៅឯភាគខាងត្បូង ប្រទេសចិនឯ
ណោះវិញ គេប្រទះឃើញមានព្រិលកម្រចម្លែកម៉្យាង វាយប្រហារមកលើតំបន់នេះ ពោលគឺភូមិ
Phoenix ក្រុង Laibin កាលពីថ្ងៃទី១៨ មីនា ម្សិលមិញនេះ។

លើសពីនេះទៅទៀត​   បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានដដែលនេះ ក៏
បានបញ្ជាក់បន្ថែម  អោយដឹងផងដែរថា  បន្ទាប់ពីបានជួបប្រទះនូវការធ្លាក់ព្រិលដ៏ចម្លែក និង
កម្រមួយនេះ ដំណាំកសិផលរបស់ប្រជាកសិករក៏ត្រូវបានបំផ្លិចបំផ្លាញជាបន្តបន្ទាប់ផងដែរ៕

 

ដោយ ៖ ពិសី
ប្រភព ៖ Chinadaily


Tags: international news strange news unbelievable news pic