CamNews

តារា 

បែកធ្លាយ !! រូបថតកាលពីសម័យមុនរបស់តារាស្រី Fan Bingbing និងគ្រួសារ តែអ្នកស្អាតជាងគេ បែរជាលោកយាយទៅវិញ

ព័ត៌មានកំសាន្ត ៖ ប្រជាជនបានធ្វើការចែករំលែករូបថតក្រុមគ្រួសាររបស់តារាស្រីដែលកំពុងតែល្បីឈ្មោះខ្លាំងគឺតារាស្រី Fan Bingbing ដែលរូបថតទាំងនោះទើបតែត្រូវបានលេចធ្លាយកាលពីពេលថ្មីៗនេះដូចគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងរូបថតដែលត្រូវបានបែកធ្លាយរបស់ក្រុមគ្រួសារតារាស្រី Fan Bingbing មានដូចជា រូបថតរបស់នាងកាលពីកុមារភាព ឪពុកម្តាយរបស់នាង និងលោកយាយរបស់នាង ដែលសុទ្ធតែជារូបថតដែលកម្ររកបាន និងសុទ្ធតែគួរឲ្យស្រលាញ់ទាំងអស់ ។ 

មានក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថែមទាំងបាននិយាយថា លោកយាយរបស់ Fan Bingbing មានមុខមាត់ក្មេងហើយស្អាត និងមានមុខមាត់ដូចជាតារាល្បីយ៉ាងចឹង ។ 

ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Jayne Stars បានឲ្យដឹងថា មានប្រជាជនបានខាំមិន នៅលើរូបថតទាំងនោះថា "ខ្ញុំគិតថា លោកយាយរបស់ Fan Bingbing ស្អាតជាងប៉ាម៉ាក់ របស់នាងឆ្ងាយណាស់ " ៕


តារាស្រី Fan Bingbing លោកប៉ា អ្នកម៉ាក់ និងលោកយាយ



Fan Bingbing និង លោកប៉ា អ្នកម៉ាក់ 



លោកយាយរបស់ Fan Bingbing



រូបថតរបស់ Fan Bingbing កាលពីកុមារភាព 





រូបថតរបស់ Fan Bingbing នាពេលបច្ចុប្បន្ន 

 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Fan Bingbing