CamNews

កីឡាអន្តរជាតិ 

Lionel Messi ចួលខ្លួនហ្វឹកហាត់ជាមួយក្លឹប វិញហើយដើម្បី ត្រៀមខ្លួនប្រកួតជាមួយ Real Madrid នៅចុងសប្ដាហ៍

ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធដ៏ស្រួច Lionel Messi បានវិលត្រលប់ទៅកាន់ក្លឹប វិញហើយក្រោយពីជាសះស្បើយពីជម្ងឺជង្គង់ផ្នែកខាងឆ្វេង ដើម្បីហ្វឹកហាត់ មុនពេលប្រកួតព្រឹត្ដិការណ៍ El Clasico ប៉ះជាមួយម្ចាស់ផ្ទះ Real Madrid នៅថ្ងៃចុងសប្ដាហ៍ខាងមុខ។ 

Lionel Messi បានអវត្ដមានពីក្លឹប Barcelona តាំងពីចុងខែកញ្ញាមកម្ល៉េះ ខណៈដែលក្រុមបានប្រកួតជាមួយ ​Las Palmas ទទួលបានជោគជ័យ ២-១ ប៉ុន្ដែកីឡាករត្រូវរបួសជើងឆ្វេង មិនអាចបន្ដការប្រកួត ទៀតបាន។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ កីឡាករបានជាសះស្បើយខ្លះ ហើយក៏អាចចូលលេង នៅថ្ងៃចុងសប្ដាហ៍ខាងមុខ។ 

សេចក្ដីរាយការណ៍លើគេហទំព័រ​ក្លឹប បានថ្លែងថា កាលពីថ្ងៃច័ន្ទ ក្រុមកីឡាករទាំងអស់បាននាំគ្នា ហ្វឹកហាត់ដើម្បីត្រៀមខ្លួនចូលប្រកួត ចំណែក Messi ក៏នៅជាមួយពួកគេ ហើយក៏ហ្វឹកវិញបានយ៉ាងល្អប្រសើរ​ ។ 

កន្លងមកអវត្ដមាន Messi ក្លឹប Barcelona នៅតែអាចបន្ដភាពខ្លាំងក្លាដដែល ក្រោមវត្ដមាន Neymar និង  Suarez ដោយចន្លោះពេលនោះ ពួកគេអាចរកបានគ្រាប់បាល់ ដល់ទៅ ១០ គ្រាប់ ជួយឲ្យក្រុមឈ្នះការប្រកួត ៤ប្រកួត ហើយអាចគ្រងតំណែងនៅលើកំពូលតារាង La Liga លើ Real Madrid ៣ពិន្ទុ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ skysports


Tags: Sport News Messi