ព័ត៌មានអន្តរជាតិ ៖ នៅតាមបណ្តោយផ្លូវហាយវេមួយ ខណៈមានចរាចរណ៍ ក៏កំពុងតែធ្វើដំណើរយ៉ាង មមាញឹក ពោលរថយន្ត ក៏កំពុងតែបើកបរក្នុងល្បឿនលឿន មានទៅ មានមក ទាំង បញ្ជ្រាស ទិសគ្នា នោះ មានវិនាទីមួយ សោកនាដកម្មបានកើតឡើង យ៉ាងរន្ធត់ តួយ៉ាងគ្រោះថ្នាក់ចរាចរណ៍ ផ្ទាល់តែម្តង នៅលើបណ្តោយផ្លូវហាយវេ មួយនេះ នៅក្នុងប្រទេស រុស្ស៊ី ដោយរថយន្តបុកគ្នា បណ្តាលអោយ បុរស ជាជនរងគ្រោះ ហោះប៉ើងចេញពីរថយន្ត មានរយៈកំពស់ ដល់ទៅជិត ១០ ម៉ែត្រ ឯណោះនេះបើយោង តាមការដកស្រង់អត្ថបទផ្សាយពីទំព័រសារព័ត៌មានបរទេស ឡាយឡីក ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នា បណ្តាលអោយអ្នកដំណើរ ហោះប៉ើងមានរយៈកំពស់ ដល់ទៅជិត ១០ ម៉ែត្រ លើកនេះ អាចកើតឡើងទៅបាន ដោយសារការធ្វេសប្រហែស មិនគោរពច្បាប់ ចរាចរណ៍ ក្នុងនោះ អ្នកបើកបរពុំបានពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពជាដើមដែលនេះជាចលករញ៉ាំង អោយជនរងគ្រោះ ខ្ទាតចេញពីរថយន្តយ៉ាងងាយស្រួល ដូច្នេះ ។ ដូច្នេះដើម្បីធានាអោយបានថាលោក អ្នកមិនប្រឈមនឹងហានិភ័យក្នុងពេលបើកបរ ចូរគោរពច្បាប់ចរាចណ៍ អោយ បានទាំងអស់គ្នា ជាពិ សេស ត្រូវពាក់ខ្សែក្រវ៉ាត់ការពារ សុវត្ថិភាពជាដើម ។ ខាងក្រោម ជាខ្សែអាថ៍ វីដេអូ ថតបានតាមរយៈកាម៉េរ៉ាសុវត្ថិភាពរថយន្ត ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡិក និង យូធូប