ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Jose Mourinho បានស្រែកក្ដែងៗ ប្រកាសជាសាធារណៈ ប្រាប់ទៅដល់មហាជនថា មានហេតុផលតែមូយគត់ ដែលអាចជម្រុញឲ្យគាត់ យល់ព្រមចុះចេញពីមុខតំណែង បានគឺ ការបាត់បង់ទំនុកចិត្ដពីកីឡាកររបស់គាត់។
លោក Jose Mourinho កំពុងស្ថិតក្រោមគំនាបសង្កត់ជាខ្លាំងតាំងពីចាប់ផ្ដើម មកទល់ពេលនេះ ដោយហេតុ ការរៀបចំចេញដំណើរជាមួយរដូវកាលថ្មី ក្លឹបពិតជាមានភាពទន់ខ្សោយ រកលេខដាក់គ្មាន ដែលនិយមនឹងការបរាជ័យ រាប់ប្រកួតកន្លងមក ។ រដូវកាលមុន ក្លឹប ដូចជាមាន សន្ទុះខ្លាំងអាចដណ្ដើមបាន ពានរង្វាន់ Premier League ទាំងដែលពិន្ទុ ខ្ពស់ជាងគេដាច់ ប៉ុន្ដែចំណាប់ផ្ដើម រដូវកាលនេះ ក្លឹបបែជា ធ្លាក់ពិន្ទុ ទាបជាងគេដាច់ទៅវិញ ស្ទើរតែបាតតារាងទៅហើយ។ តែទោះបីជាយ៉ាងណា លោក Mourinho បាន នៅតែទទួចថា គាត់នៅតែជា បុគ្គលម្នាក់ដែលត្រឹមត្រូវ ហើយ ទន្ទឹមនឹងការអះអាងនេះ ផងដែរ គាត់បានបន្ថែមថា គាត់នឹងមិនចាកចេញទៅណានោះទេ ដរាបដែលកីឡាកររបស់គាត់នៅតែមានជំនឿចិត្ដមកលើគាត់។
ប្រភពដែលបានបន្ថែមទៀតថា គាត់នៅតែសប្បាយចិត្ដ នឹងរបៀបដែលគាត់ដឹកនាំខ្លាំងណាស់ ហើយគាត់ក៏កំពុងតែព្យាយាមព្យាករ ពីលទ្ធផលបច្ចុប្បន្ន ដោយជឿជាក់ថា កីឡាកររបស់គាត់ទាំងអស់ នឹងកែប្រែវា ឲ្យទៅជា បទពិសោធន៍គ្រប់ពេលប្រកួត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball