CamNews

កំសាន្ត 

ស្លាប់ដោយសារសំដែងជាតួជូដាសចង.ក

 

អ្នកសំដែងម្នាក់បានស្លាប់ដោយសារសំដែងជាតួអង្គក្បត់ព្រះយ៉េស៊ូធ្វើអត្តឃាដ នៅក្នុង
ស្នាដៃនិពន្ធដ៏ល្បីល្បាញ គឺរឿង "ទុក្ខវេទនារបស់ព្រះ"។

Tiago Klimeck អាយុ ២៧ឆ្នាំ ស្ថិតក្នុងស្ថានភាពសន្លប់ចាប់តាំងពីគ្រោះថ្នាក់ក្នុងការសំដែង
នេះបានកើតឡើងនៅ Itarare ប្រទេសប្រេស៊ីល កាលពីដើមខែមេសា។

Klimeck បានសំដែងជាតួអង្គ Judas ក្នុងការថតល្ខោននិយាយរឿង "ទុក្ខវេទនារបស់ព្រះ"។
Klimeck ត្រូវចងព្យួរឡើងទៅលើក្នុងរយៈពេល ៤នាទី ក្រុមអ្នកដឹកនាំ និងអ្នកសំដែងគិតថា
Klimeck កំពុងចូលតួបានល្អ ប៉ុន្ដែក្រោយមកទើបក្រុមអ្នកសំដែងយល់ថា ដូចជាមានអ្វីមិន
ស្រួលកើតឡើង។

ឈុតមួយក្នុងរឿង "ទុក្ខវេទនារបស់ព្រះ" ដែលសំដែងដោយTiago Klimeck

នៅពេលត្រូវបានដាក់ចុះ ទើបគេបានដឹងថា Klimeck សន្លប់។ ការពិនិត្យបានអោយដឹងថា
អ្នកសំដែងរូបនេះត្រូវថប់ដង្ហើម ដែលនាំអោយខ្វះអ៊ុកស៊ីហ្សែនក្នុងខួរក្បាល។ ម៉ាស៊ីនជំនួយ
ដង្ហើមសម្រាប់ Klimeck ត្រូវបានក្រុមគ្រូពេទ្យបិទកាលពីថ្ងៃទី ២៤មេសា បន្ទាប់ពីបានខិតខំ
ជួយសង្គ្រោះជីវិតជាច្រើនដង តែមិនបានផល។

ការធ្វើកោសល្យវិច្ច័យសាកសព ត្រូវបានចាប់ផ្ដើមកាលពីម្សិលមិញ(២៣មេសា) ចំណែក
នគរបាលក៏កំពុងធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យទៅលើឧបករណ៍សំដែងរបស់ផលិតកម្ម
ដែលទទួលខុសត្រូវចំពោះការថតរឿងល្ខោននេះ។ បច្ចុប្បន្នគេនៅមិនទាន់ដឹងថា អ្នកណា
នឹងត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកសំដែងរូបនេះនៅឡើយ។

Tiago Klimeck ត្រូវបានគេព្យួរឡើងទៅលើរយៈពេល ៤នាទី

ល្ខោននិយាយរឿង "ទុក្ខវេទនារបស់ព្រះ" នេះ ត្រូវបានសំដែងជារៀងរាល់ឆ្នាំនៅពាស់
ពេញប្រទេសប្រេស៊ីល។ ការសំដែងដ៏ធំបំផុតគឺនៅ Pernambuco ដោយមានអ្នកសំដែង
ដល់ទៅ ៥០០នាក់នៅលើឆាកផ្សេងៗគ្នា ដែលបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: star movie brazil