មិនគួរអោយជឿ ៖ ជួបជាមួយនឹងវីដេអូ កំពូលក្មេងស្រីតូច វ័យទើបតែ ៦ ឆ្នាំ ចេះរាំ Break-
dance បានយ៉ាងល្អឥតខ្ចោះ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានដកស្រង់ចេញពី
ទំព័រសារព័ត៌មានបរទេស spy ។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីតូចមាន សមត្តភាពពិសេសរូបនេះ មានឈ្មោះថា Dachiya
Atkinson ជាពលរដ្ឋរស់នៅក្នុងប្រទេសអង់គ្លេស។ លើសពីនេះទៅទៀត បើនិយាយពីខ្សែអាថ៌
វីដេអូខាងក្រោមនេះ ស្តីពីសមត្តភាពពិសេស របស់នាង Atkinson ត្រូវបានថតកាលពីពេល
កន្លងទៅ នៅឯទីក្រុង ប៉ារីស ប្រទេសបារាំង អំឡុងកម្មវិធីប្រកួតប្រជែងសមត្តភាពរាំលក្ខណៈ
អន្តរជាតិ Pro Chelles international dancing competition ។ ដោយឡែក វីដេអូនេះផ្ទាល់ពិត
ជាទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំង បន្ទាប់ពីបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេ
អូដ៏ពេញនិយម youtube ពោលគឺ ទទួលបានការ viewed បានដល់ទៅ ៤ជាង លានឯណោះ
ក្នុងរយៈពេលត្រឹមតែជាងកន្លះខែ បើគិតចាប់ពីថ្ងៃបង្ហោះដំបូង ៣ មីនា។ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាវីដេអូឃ្លីបខ្លី ខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ spy