CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្មគ្រោះរញ្ជួយដីនៅចិន សម្លាប់មនុស្សកើនដល់ ៨១ នាក់

ប៉េកាំង  ៖  បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានចិន
(Chinadaily)  បានបញ្ជាក់អោយដឹងថា  នាវេលាល្ងាច កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានគ្រោះ
ធម្មជាតិរញ្ជួយដីមួយកន្លែង   បានកើតឡើងនៅក្នុងខេត្ត  Yunnan  ភាគនិរតី ប្រទេសចិន  ។

គួរបញ្ជាក់ផងដែរថា​ កំលាំងរញ្ជួយដីលើកនេះ មានកំលាំងដល់ទៅ ៣,៧​ រ៉ិចទ័រ​ ដែលមកទល់នឹង
ពេលនេះ បានយោងតាមសម្តីរបស់មន្រ្តីផ្លូវការបានអះអាងថា មានមនុស្សស្លាប់បាត់បង់ជីវិតកើន
ឡើងដល់ ៨១ នាក់ហើយ។

លើសពីនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់នោះក៏បានបន្ថែមផងដែរថា ជនរងគ្រោះ
ក្រោយគេបង្អស់ ក្នុងសោកនាដកម្មរញ្ជួយដីលើកនេះ គឺកុមារវ័យ ២ ឆ្នាំមួយរូបត្រូវបានស្លាប់បាត់
បង់ជីវិត នៅក្រោមគំនរបាក់បែកនៃសំណង់អាគារ។

យ៉ាងណាមិញ ក្រោយពីបានកើតមានឡើងនូវគ្រោះធម្មជាតិមួយនេះ ខេត្ត Yunnan ក៏ទទួលបាន
ថវិកាដែលជាជំនួយរដ្ឋាភិបាល ចំនួន $9.43 million ក្នុងការជួយសង្រ្គោះអ្នករងរបួសផ្សេងៗទៀត
ក៏ដូចជាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបានបំផ្លិចបំផ្លាញ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Chinadaily


Tags: international news strange entertainment