CamNews

តារា 

ជាការពិតទេស្នេហារបស់ Sean Jindachot បែកបាក់ព្រោះលោកមានសង្សារថ្មី?

ថៃ ៖ ថ្មីៗនេះបានលេចលឺដំណឹងថា គូស្នេហ៍រាប់ឆ្នាំគឺលោក Sean Jindachot និងនាង Gipsy Keerati បានសម្រេចចិត្តចែកផ្លូវគ្នា ប៉ុន្តែពួកគេទាំងពីរនៅតែរាប់អានគ្នាធ្វើជាមិត្តភក្តិធម្មតាដដែល ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ មានវេបសាយមួយចំនួនបាននិយាយថា តារាសម្តែងថៃទាំងពីរដួងនេះបែកគ្នាព្រោះលោក Sean Jindachot មានសង្សារថ្មីគឺនាង Pimprapa Tangprabhaporn ។ 

ទោះបីជាយ៉ាងណាក៏ដោយ លោក Sean Jindachot បាននិយាយថា ការបែកបាក់គ្នាលើកនេះមិនមែនមកពីនាង Pimprapa Tangprabhaporn នោះទេ ព្រោះអ្នកទាំងពីរត្រឹមតែជាដៃគូសម្តែងរឿងជាមួយគ្នា ហើយចំពោះរូបថតស្និទ្ធស្នាលដែលបានបង្ហោះនៅលើបណ្តាញសង្គម លោកគ្រាន់តែចង់ផ្សព្វផ្សាយរឿងថ្មីរបស់លោកប៉ុណ្ណោះ ៕

លោក Sean Jindachot និងនាង Pimprapa Tangprabhaporn 





លោក Sean Jindachot និងនាង Gipsy Keerati ដែលជាសង្សារចាស់ ទើបចែកផ្លូវជាមួយគ្នាថ្មីៗនេះ


ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ kapook


Tags: Sean Jindachot Gipsy Keerati Pimprapa Tangprabhaporn