CamNews

យល់ដឹង 

ធ្វើ​ដូចម្តេច​ពេល​ប៉ះ​ត្រូវ​ខ្ញែរសមុទ្រ?

ដំណើរកម្សាន្តនៅសមុទ្រ ក្នុងថ្ងៃសម្រាកចុងសប្តាហ៍ អាចក្លាយជាថ្ងៃដ៏អាក្រក់បំផុតបាន បើចៃដន្យអ្នកបានប៉ះនិងខ្ញែរសមុទ្រ (Jellyfish) ដែលមានពិសមួយប្រភេទ។

នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ០៨ ខែធ្នូ ឆ្នាំ ២០១៦។

វាមានទំហំ និងមានពុកមាត់ ៨សរសៃ ដែលបង្កគ្រោះថ្នាក់ដល់អ្នកនេសាទ ឬអ្នកដែលទៅលេងទឹកសមុទ្រ ព្រោះពេលត្រូវប៉ះវា និងកើតអាការចុក ក្រហាយ រមាស់ និងចុករួយតាមរាងកាយ ឬអាចធ្ងន់ធ្ងរដល់ស្លាប់ទៀតផង។

ភាពធ្ងន់ធ្ងរអាស្រ័យល់ប្រភេទរបស់ខ្ញែរសមុទ្រដូចជា ខ្ញែរសមុទ្រដែលមានពុកមាត់ពិស
ដែលពុកមាត់នីមួយៗ មានទ្រនិចបង្កប់ក្នុងនោះចំនួនច្រើន ហៅថា Nematocyst និងមានទំហំតូចបំផុត រហូតមើលមិនឃើញដោយភ្នែកទទេរបាន។

ពុកមាត់នីមួយៗមានតួនាទីដូចជា កាំភ្លើងពេលមានអ្វីប៉ះទង្គិច វានឹងបញ្ចេញទ្រនិច ដែលមានពិសចេញមកចាក់។

សម្រាប់ការព្យាបាលពិសបន្ទាន់ អាចប្រើថ្នាំដុសធ្មេញរូបមន្តត្រជាក់ លាបបរិវេណដែលប៉ះត្រូវនិងខ្ញែរសមុទ្រ ឬប្រើស្លឹកត្រកួនសមុទ្រឈ្លី រួចត្រដុស ឬបំពោកបរិវេណ ដែលត្រូវពិសនោះ គឺអាចជួយកាត់បន្ថយពិសរបស់ខ្មែរសមុទ្របាន។ ប៉ុន្តែបើអាការមិនប្រសើរឡើងទេ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Jellyfish Hot news Int news