ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
គេហទំព័របរទេស orange កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គូស្នេហ៍ជន
ជាតិចិនមួយគូត្រូវបានរកអោយឃើញថា បាននាំគ្នាអាក្រាតកាយ ឈរនៅលើស្ពានអាកាស
កម្ពស់ប្រមាណជាង ៣០ ហ្វឺត។
គួរបញ្ជាក់ផងដែរថា ករណីមិនគួរអោយជឿមួយនេះ បានកើតឡើងនៅឯខេត្ត Guang-dong
ប្រទេសចិន ស្របពេលដែលគួស្នេហ៍មួយគូនេះ បានបញ្ជាក់អោយដឹងថា ការដែលពួកគេ
បានជាបែកគំនិតក្នុងការធ្វើបែបនេះ ក៏ដោយសារតែមិនមានការយល់ស្របពីសំណាក់ឪពុក
ម្តាយរបស់ពួកគេអោយទាក់ទងគ្នានោះទេ។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា កាលដែលកើតមានឡើងនូវករណីខាងលើនេះ
ហើយ ក៏បានបណ្តាលអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលចរាចរណ៍ក៏ត្រូវបាន
កកស្ទះ ហើយលុះបន្តិចក្រោយមកក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចផង
ដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Orange