CamNews

តារា 

សេង សូណា៖ វីដេអូ​សិចស៊ី​ស្លៀក​ឈុត​ក្នុង ជា​ប្អូនស្រី​ខ្ញុំ​នៅ​អូស្ត្រាលី (មានវីដេអូ)

 

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ត្រូវបានគេប្រទះឃើញ វីដេអីឃ្លីបមួយដែលមានរយៈពេលជិត ១នាទី បង្ហាញឲ្យឃើញពីនារីម្នាក់ បានស្លៀកឈុតក្នុងឈរពត់ពេន អែនអនបង្ហាញរាង និងថតជាវីដេអូ ដែលត្រូវបានគេសន្និដ្ឋានថា ជារូបភាពរបស់តារាសម្ដែងល្បីឈ្មោះបង្គួរ ខាងស្លៀកសិចស៊ី គឺ កញ្ញា សេង សូណា។

នៅក្នុងវីដេអូឃ្លីបនោះ ត្រូវបានគេពិនិត្យឃើញថា នាងថតនៅក្នុងបន្ទប់គេង តែម្នាក់ឯង ក្នុងស្ថានភាពស្លៀកតែខោក្នុង និងពាក់អាវទ្រនាប់ បង្ហាញដងខ្លួន និងផ្ទៃមុខដ៏ស្រស់ស្អាត ធ្វើឲ្យមជ្ឈដ្ឋានអ្នកទស្សនា សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល ដោយអ្នកខ្លះបានសរសើរពីភាពក្លាហាន ក្នុងការបង្អួតសម្រស់ មិនសំចៃឲ្យទស្សនិកជនបានទស្សនា និងអ្នកខ្លះទៀតក៏បានសម្ដែង ការរិះគន់ចំពោះទង្វើ ដែលអាចប៉ះពាល់ដល់តម្លៃនារីខ្មែរ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបភាពក្នុងវីដេអូនោះ គឺជាកញ្ញា សេង សូណា នៅព្រឹកថ្ងៃទី២៧ខែមករា នេះគេហទំព័រ LookingTODAYបានធ្វើការទំនាក់ទំនងទៅកាន់ តារាសម្ដែង សេង សូណា ហើយ ត្រូវបាននាង ធ្វើការបដិសេធថា មិនមែនជារូបភាពរបស់នាងឡើយ ពោលឃ្លីបវីដេអូបង្ហាញ រាងសិចស៊ីនេះ គឺជារូបភាពប្អូនស្រីនាង រស់នៅប្រទេសអូស្រ្តាលី ឈ្មោះ សេង ចាន់ណាក់ ហៅស្រីឡឹង អាយុ ២៣ឆ្នាំ មានប្ដី និងមានកូនពីរនាក់ (ស្រីទាំងពីរ) និងបានទៅរស់នៅទីនោះ តាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ។

សេង សូណា និយាយថា “អូ..វីដេអូហ្នឹងមិនមែនជារូបខ្ញុំទេបង..! ជាប្អូនស្រីខ្ញុំ នៅអូស្ត្រាលី។ វីដេអូហ្នឹងថតនៅអូស្ត្រាលីដែរ ខ្ញុំដឹងថាវប្បធម៌គេ នៅក្រៅប្រទេសជឿនលឿនណាស់បង ថតប៉ុណ្ណឹងៗមិនជាបញ្ហាអីទេ។ គេថាជារូបខ្ញុំ ការពិតប្អូនស្ត្រីខ្ញុំ បង-ប្អូនគ្នា១ឆ្នាំ និងមានមុខមាត់ស្រដៀងខ្ញុំ បេះបិត គេច្រឡំថា ជាកូនភ្លោះទៀតផង”។

តាមរយៈការបញ្ជាក់របស់កញ្ញា សេង សូណា ត្រូវបានគេសន្និដ្ឋានថា អាចជាហេតុផលមួយសមរម្យ ព្រោះនាងមានសាច់ញាតិនៅក្រៅប្រទេស និងបានទៅលេងនៅទីនោះជាញឹកញាប់។ ប៉ុន្តែមជ្ឈដ្ឋានអ្នកទស្សនា ភាគច្រើនបានគិតថា រូបភាពក្នុងវីដេអូនេះ គឺជាកញ្ញា សេង សូណា ព្រោះកន្លងមកតារារូបនេះ តែងតែបញ្ចេញភាពសិចស៊ី ថតបង្ហោះលើ Facebook បង្អួតគេបង្អួតឯង ដើម្បីទទួលបានប្រជាប្រិយភាព ក្នុងសំឡេងរិះគន់យ៉ាងធ្ងន់ធ្ងរថា អាចប៉ះពាល់ដល់តម្លៃនារីខ្មែរ ទាំងក្នុង និងក្រៅសង្គមសិល្បៈ។

ទោះបីជាយ៉ាងណា កញ្ញា សេង សូណា បានថ្លែងឲ្យដឹងថា ទាំងសំឡេងរិះគន់ ទាំងការសរសើរ គឺនាងទទួលយកទាំងអស់ និងសម្ដែងរំភើបរីករាយ ដែលមហាជនបានចាប់អារម្មណ៍ លើរូបនាងជាអ្នកសិល្បៈ និងធ្វើការស្ថាបនាកែតម្រូវ តាមកាលៈទេសៈ តាមអ្វីដែលមហាជនចង់បាន ពោលគឺមិនខឹងច្រឡោត នឹងសំឡេងរិះគន់កែលម្អនេះទេ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល

 

 


Tags: Khmer star National news