CamNews

តារា 

ឃិត សំម៉ាលីស បង្ហាញអារម្មណ៍ភ័យខ្លាច រឿងទៅសម្ដែង នៅកាណាដា

ភ្នំពេញ៖តារាចម្រៀងល្បី ឈ្មោះគួរសម របស់ខ្មែរចំនួន២ដួង គឺលោក ជុំ លីណូ និង កញ្ញា ឃិត សំម៉ាលីស បច្ចុប្បន្នកំពុងតែត្រៀមដឹក ដៃបណ្តើរគ្នា ចេញទៅច្រៀង និងសម្តែងតបតាមការអញ្ជើញ របស់ប្រធាន សមាគមន៍ខ្មែរនៅកាណាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤នេះ ។

លោក ឃុន ដេវិត ប្រធានសមាគមន៍ខ្មែរ នៅកាណាដា មុននេះបានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងតាមរយៈ សារអេឡិចត្រូនិចថា លោកបានធានា តារាចម្រៀង របស់ខ្មែរ២រូប ដើម្បី ចេញទៅ សម្តែង នៅលើទឹកដីប្រទេស កាណាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ខាង មុខនេះ ក្នុង នោះ មានលោក ជុំ លីណូ និងកញ្ញា ឃិត សំម៉ាលីស ។ ប៉ុន្តែលោកមិនទាន់ដឹងទេថា អ្នកទាំងពីរ អាចបានចេញទៅតាម ការគ្រោងទុក ឬមួយយ៉ាងណានោះទេ ព្រោះត្រូវឆ្លងកាត់ការធ្វើសម្ភាសន៍ នៅស្ថានទូតថៃ ជាមុនសិន ។

ប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៤នេះ កញ្ញា ឃិត សំម៉ាលីស បាននិយាយថា "ចាស់..បង ! ប្រហែលជា១ សប្តាហ៍ទៀត យ៉ាងយូនឹងដឹងលទ្ធផល ។ ប៉ុន្តែមិនដឹងថា ជាប់ឬធ្លាក់នោះទេ ខ្ញុំមនទាន់ហាននិយាយទេបង។ ពេលនេះខ្ញុំកំពុងតែ មាន អារម្មណ៍ភ័យខ្លាចធ្លាក់ ការសម្ភាសន៍ មិនបានចេញ ទៅកាណាដា តាមគម្រោង.."។

យ៉ាងណាក្តី ឃិត សំម៉ាលីស បាននិយាយហាក់សម្តែង ពីការព្រួយបារម្មណ៍ មិនទាន់មានជំនឿ ជាក់លើ គម្រោងចេញទៅសម្តែង និងច្រៀងប្រទេសកាណាដា ព្រោះតែត្រូវឆ្លងកាត់ ការសម្ភាសន៍ ជាមុន ទើបអាចមានសិទ្ធិចេញទៅ ច្រៀងនៅទនោះបាន ។ ដោយឡែកសម្រាប់តារាចម្រៀង លោក ជុំ លីណូ មុននេះ បានបង្ហាញក្តីសង្ឃឹម ប្រាប់Lookig TODAY ថា នឹងទទួលបានការគាំទ្រ និង ជោគជ័យ ពីការសម្តែង នៅប្រទេសកាណាដា បើលោកបានចេញ ទៅតាមគម្រោង ។ ម្យ៉ាងទៀត លោកនឹងខំប្រឹង ឲ្យអស់ពីសមត្ថភាព ដើម្បីសម្តែងជួនបងប្អូន អាណិកជនខ្មែរ នៅទីនោះ រាំលេង កំសាន្តសប្បាយ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star khit somalis