CamNews

យល់ដឹង 

អវកាសចរ នាំរុយអវកាស មកកាន់ផែនដី

អវកាសចរ ៣រូប កាលពីថ្ងៃទី ១០វិច្ឆិកា បានត្រឡប់ពីស្ថានីយអវកាសអន្ដរជាតិ មកកាន់ផែនដី
ដោយសុវត្ថិភាព ជាមួយនឹងសត្វរុយពិសោធ ដែលចាប់កំណើតក្នុងទីអវកាស បន្ទាប់ពីបេសកកម្ម
រយៈពេល ១៦៥ថ្ងៃ។

ពីឆ្វេងមកស្ដាំ ៖ Alexander Gerst, Maxim Suraev, Reid Wiseman


យានអវកាសដឹកក្រុមអវកាស​ចរ Expedition 41 បានចុះចតនៅក្នុងតំបន់មួយដែលមានចម្ងាយពី
ក្រុង Arkalykm របស់ប្រទេស​Kazakhstan ប្រហែល ៨០គីឡូម៉ែត្រ។ អវកាសយាន ៣រូបដែលបាន
វិលត្រឡប់មកកាន់ផែនដីលើកនេះ គឺលោក Maksim Surayev ជនជាតិរុស្ស៊ី Reid Wiseman របស់
អាមេរិក និង AlexanderGerst មកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។

ទិដ្ឋ​ភាព​នៃ​ការ​ចុះ​ចត​របស់​ក្រុម​អវកាស​ចរ

ក្នុងបេសកកម្មរយៈពេល ១៥៦ថ្ងៃនេះ ពួកគេបានហោះហើររយៈចម្ងាយជាង ១១២លានគីឡូម៉ែត្រ ព្រមទាំងបានធ្វើការពិសោធផ្នែកវិទ្យាសាស្ដ្រមួយចំនួន ក្នុងនោះ មានការពិសោធទៅលើការបន្ត
ពូជរបស់សត្វរុយមួយប្រភេទ (Drosophila melanogaster) ក្នុងបំណងស្វែងយល់អំពីផល​ប៉ះពាល់
របស់​បណ្ដាជើងហោះហើរក្នុងអវកាសរបស់មនុស្ស។

ទីភ្នាក់ងារសារព័ត៌មាន RT ឱ្យដឹងថា មុនពេលយានអវកាសចុះចត មនុស្សចំនួន ៣០០នាក់ ត្រូវ
បានគេប្រគល់តួនាទីកំណត់ទីតាំង និងនាំក្រុមអវកាសចរនេះ មកកាន់កន្លែងសុត្ថិភាព។ ឧទ្ធម្ភាគ
ចក្រចំនួន ១៤គ្រឿង យន្ដហោះដឹកទំនិញ ១គ្រឿង និងមធ្យោបាយស្វែងរក ជួយសង្គ្រោះចំនួន ៦
គ្រឿងទៀត ត្រូវបានគេប្រើប្រាស់ដើម្បីស្វែងរក និងទទួលក្រុមអវកាសចរខាងលើ។

ក្រោយពីទទួលការពិនិត្យសុខភាព អវកាសចរទាំង ៣រូបនេះ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង
Kustanai ដើម្បីត្រឡប់ទៅប្រទេសរៀងៗខ្លួន។

គួររំលឹកថា យានអវកាសរុស្ស៊ី បានបញ្ជូនក្រុមអវកាសចរនេះ ឡើងទៅកាន់ស្ថានីយអវកាសអន្ដរ
ជាតិ ដោយជោគជ័យ កាលពីថ្ងៃទី ៣០ឧសភា ឆ្នាំ ២០១៤។

ក្រុម​អវកាស​ចរ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរ​ជាតិ ថត​រូប​រួម​គ្នា ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែន​ដី

នៅលើស្ថានីយអវកាស (ISS) ពួកគេបានផ្ដិតយករូបភាពផែនដី ដែលថតពីអវកាស និងការរស់
នៅក្នុងបរិស្ថានគ្មានទំនាញផែនដី៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/NASA


Tags: Alexander Gerst Maxim Suraev Reid Wiseman IS អវកាស