យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Honda បានបង្ហើបវត្ដមាន ម៉ូដែល Honda Ridgeline ម្ដងទៀតហើយជាមួយនឹងស៊េរីថ្មីឆ្នាំ ២០១៧ បន្ទាប់ពីគម្រោងមួយនេះត្រូវបាន ត្រូវផ្អាកកាលពីឆ្នាំ ២០១៤ ដោយមិនបានបង្ហាញពីមូលហេតុ។
Honda Ridgeline ត្រូវបានបង្ហាញខ្លួនម្ដងនេះនៅក្នុងកម្មវិធីតាំងពិពណ៌រថយន្ដអន្ដរជាតិ Detroit Auto Show ប្រចាំឆ្នាំ ២០១៦ ជាមួយនឹងការកែប្រែរូបរាង កាន់តែសង្ហា ការដាក់បញ្ចូលបច្ចេកវិទ្យា កាន់តែទំនើប ជាពិសេសសម្រាប់ប្រព័ន្ធគ្រប់គ្រងតែម្ដង។ ការបង្ហាញខ្លួនម្ដងនេះពិតជាមានភាពប្លែក ទាំងស្រុងទៅនឹងស៊េរី មុន ដែលគ្រប់យ៉ាងផ្ដោតសំខាន់លើការរចនាម៉ូត តែម្ដង។
សមាសភាពដែលបំពាក់មកជាមួយរថយន្ដទំនើបនេះមានដូចជា ប្រើប្រាស់កម្លាំង ៦ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៥ Liter ជាមួយនឹងកម្លាំងប្រអប់លេខអូតូ ស្មើនឹង ៦លេខដៃ ។ សូមបញ្ជាក់ផងដែរថា សម្រាប់ការបរិច្ឆេទលក់ និងតម្លៃនៅមិនទាន់មានការបញ្ជាក់នៅលើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ motorauthority