CamNews

តារា 

សុខ សោម៉ាវត្តី បោះទុន​បើកហាងលក់ឡេថែ​រក្សាស្បែកមុខ និងខ្លួន

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ថ្មីៗនេះបានចេញមុខ ប្រកាសនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាងថា ពេលនេះនាងបានបើកហាង លក់ឡេលាបស្បែក និងប្រភេទឡេលាបមុខមួយកន្លែង ដែលមានឈ្មោះថា “Somavotey Shop” បន្ថែមពីលើអាជីពជាអ្នកសិល្បៈ ។

បន្ទាប់ពីតារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័នអ្នកនាង សុខ សោម៉ាវត្តី រៀបការ សាងគ្រួសារជាមួយ លោក ទូច ដារ៉ាណា ហៅ ពេជ្រ រួចគេសង្កេតឃើញថា តារាស្រីរូបនេះហាក់កាន់តែមាន ភាពហ៊ឺហារ រស់នៅលើគំនរទ្រព្យសម្បត្តិ និងវីឡាស្គឹមស្គៃ យ៉ាងមានក្តីសុខ មិនតែប៉ុណ្ណោះ សូម្បីតែសន្ទុះការងារ របស់នាង ក៏មានភាពរីកចម្រើន និងកាក់កប់ជាងមុនច្រើនដែរ។

ទន្ទឹមជាមួយនឹង ការទទួលបានភាពជោគជ័យ ផ្ទួនៗគ្នានោះដែល តារាស្រីរូបស្អាត អ្នកនាង សុខ សោម៉ាវត្តី ក៏បានបោះទុនបើក ហាងលក់ឡេ ថែរក្សាស្បែកនិងមុខ ដែលមានឈ្មោះថា “Somavotey Shop” ដោយនាងបានសរសេរ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម របស់នាងថា “ Somavotey shop មានលក់ឡេលាបមុខ បំបាត់ស្នាមជាំ បំបាត់មុន លាបអោយមុខសម៉ត់រលោង 1ឈុត5$ នឹង ឡេលាបខ្លួន 500g តំលៃ ២៥$ ទីតាំងក្រោយអាគារ ការណាឌីយ៉ា…… ”។

បើទោះបីជាតារាស្រីរូបនេះ បានបង្ហើបឲ្យដឹងពីមុខជំនួញថ្មីរបស់នាង ប្រកាសប្រាប់ទៅដល់អ្នកគាំទ្រ និង Friend ក្នុង Facebook របស់នាងក៏ដោយ ប៉ុន្តែតារាស្រីរូបនេះមិនបាន បញ្ជាក់ប្រាប់ថានាងចាយទុនប៉ុន្មាន ក្នុងការបើកហាង នេះឡើយ ហើយគេហទំព័រ Looking TODAY ក៏មិនអាចទាក់ទង ទៅនាង ដើម្បីសាកសួរព័ត៌មាន បន្ថែមបានឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh