CamNews

ព័ត៌មានអន្តរជាតិ 

យល់ព្រម បទឈប់បាញ់ រយៈពេល ៣ ថ្ងៃទៀត ? ពិតឬ ដែលថា ជីវិតមនុស្ស មិនស្ថិតនៅក្រោម ភ្លើងគ្រាប់ រ៉ុកកែត ?

ព័ត៌មានអន្តរជាតិ ៖ បទឈប់បាញ់រយៈពេល ៣ ថ្ងៃពេញ ត្រូវបានរកអោយឃើញថា បង្ហាញផលវិជ្ជមាន របស់ខ្លួន រវាង ប៉ាឡេស្ទីន និង អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាសា ពោល មួយថ្ងៃបន្ទាប់ពីមានជំនួបកិច្ចប្រ ជុំរវាងអ្នកកាទូត ដ៏ស្វិតស្វាញមួយ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។

មានការរំពឹងទុកអោយដឹងថា បទឈប់បាញ់ចុងក្រោយបំផុតនេះដែលចាប់មានឥទ្ធិពលពីម៉ោង២១:០០ នេះតទៅ អាចនឹងជួយក្រុមអ្នកចរចារ ស្វែងរកបាននូវភាពយល់ព្រម  លើសន្តិភាពរយៈពេលយូរ ប្រភព សារព័ត៌មានដដែល បន្តអោយដឹងថា ជារឿយៗ បទឈប់បាញ់ មិន សូវណា ជាមានប្រសិទ្ធភាពនោះទេ ពោលតែងតែមានការវាយប្រហារទាំងមុន អំឡុង​ពេល និងក្រោយពេល អនុវត្តន៍បទឈប់បាញ់ ។

របាយការណ៍ បញ្ជាក់បានថា មានមនុស្សប្រមាណជាង ២០០០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការ ប៉ះទង្គិចមួយនេះ ដែលបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី ៨ កក្កដា  កន្លងទៅ ពោលជាប្រតិបត្តិការយោធា ពីសំណាក់ អ៊ីស្រាអែល វាយប្រហារទៅលើ ក្រុមសកម្មប្រយុទ្ធ   ហា ម៉ាស់ ដែលមានមូលដ្ឋាន នៅតំបន់ ហ្គាសា ប្រទេស ប៉ាឡេស្ទីន ។

សេចក្តីរាយការណ៍ ពីអង្គការ សហប្រជាជាតិ បញ្ជាក់បានថា  ក្នុង នោះ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត កើនលើសពី ១៩០០ នាក់ ជាជនប៉ាឡេស្ទីន ខណៈភាគច្រើន ជាពលរដ្ឋស៊ីវិល ដោយឡែក ភាគី អ៊ីស្រា អែលឯណោះវិញ​ ជនរងគ្រោះ ៦៧ នាក់ បានស្លាប់បាត់បង់ជីវិត  ខណៈ ៣ នាក់ ជាពលរដ្ឋស៊ីវិលដូចគ្នា ដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Israel Gaza Hamas