(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់សោភា របស់ទូរទស្សន៍ ហង្សមាស អ្នកនាង រស់ សុធាវី បានសម្រេចចិត្តចូលរោងការ ជាមួយអ្នកជំនួញម្នាក់ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលធ្វើឲ្យកន្លង់ជាច្រើន ខូចចិត្តសោកស្ដាយ ព្រោះនាងសម្រេចចិត្តរៀបការលឿនពេក ។ ក្រោយពីរៀបការរួច រស់ សុធាវី ត្រូវបានគេមើលឃើញថា នៅតែបន្តអាជីពជា ពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ ហង្សមាសដដែល ព្រោះស្វាមីមិនបានហាមឃាត់ឡើយ ឲ្យតែនាងសប្បាយចិត្ត ធ្វើអ្វីក៏ធ្វើទៅ ពិសេសមិនប៉ះពាល់ដល់សុខភាព។
ប្រភពជិតដិតនឹងនាង រស់ សុធាវី បាននិយាយប្រាប់ KhmerTALKINGថា រស់ សុធាវី កំពុងតែត្រៀមសម្រាលកូនដំបូង នៅដើមឆ្នាំ២០១៦ ខាងមុខនេះ ដោយកូនក្នុងផ្ទៃជាកូនស្រី ហើយមានសុខភាពល្អធម្មតា ។ អ្នកនាង រស់ សុធាវី ត្រូវស្វាមីថ្នាក់ថ្នមចិត្តលើសដើម ព្រោះនាងជាទេពអប្សរក្នុងបេះដូងស្វាមី ។ ម្យ៉ាង រស់ សុធាវី កំពុងតែត្រៀមបង្កើតកូនឲ្យស្វាមីទៀត ធ្វើឲ្យស្វាមីងសប្បាយចិត្ត នឹងស្រឡាញ់ជាពន់ពេក។
នាង រស់ សុធាវី បាននិយាយប្រាប់ KhmerTALKING ថា នាងពិតជាត្រៀមសម្រាលបុត្រ នៅដើមខែ៣ឆ្នាំ២០១៦ខាងមុខនេះមែន ហើយនាងសប្បាយចិត្តណាស់ និងស្វាគមន៍ចំពោះសមាជិកគ្រួសារថ្មីនេះដោយក្ដីរីករាយបំផុត ។ ចំណែកអាជីព ជាពិធីការិនីនៅតែបន្តធ្វើ ក្រោយពីសម្រាលកូនរួច និងរឹងដៃរឹងជើងឡើងវិញ។
អ្នកនាង រស់ សុធាវី ជាពីធីការិនីម្នាក់ ដែលមានសម្រស់ស្អាត ដាច់គេ នៅស្ថានីយទូរទស្សន៍ ហង្សមាស តែនាងមិនសូវបានកាន់កម្មវិធីលំដាប់ពិភពលោកឡើយ ទោះបីជាស្ថានីយទូរទស្សន៍មួយនេះ ពោរពេញទៅដោយកម្មវិធីធំៗយ៉ាងណាក៏ដោយ។ រស់ សុធាវី ធ្លាប់ប្រាប់ថា នាងមិនលោភលន់ឡើយ មានប៉ុណ្ណា ធ្វើប៉ុណ្ណឹង សំខាន់សប្បាយចិត្ត នឹងមានគេស្រឡាញ់រាប់អាន ព្រោះនាងស្រលាញ់ការនិយាយ៕






ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី