CamNews

មិនគួរឲ្យជឿ 

វីដេអូ ក្រុមអ្នកដំណើរ ចុះរុញយន្តហោះ ក្រោយប្រព័ន្ធកង់មុខ កក ដំណើរការលែងកើត (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមអ្នកដំណើរជនជាតិរុស្ស៊ី សង្ឃឹមយ៉ាងមុតមាំថា អាចនឹងធ្វើការហោះចេញ ពីទីក្រុងដ៏តូច Igarka តំបន់  Krasnoyarsk Krai , Siberia ល្គិកណាពួកកគេជួយគ្នារុញយន្តហោះ ជាមុន​សិន ដូច្នេះហើយទើបយន្តហោះអាចប្រតិបត្តិការហោះ​​ ហើរឡើងបាន បន្ទាប់ពីប្រព័ន្ធកង់មុខរបស់ យន្ត​ហោះបានកកបាត់ទៅហើយ ដោយសារតែសីតុណ្ហភាព ចុះត្រជាក់ខ្លាំង ។

យ៉ាងណាមិញយោងតាមខុទ្ទិកាល័យអគ្គមេធាវីប្រទេសរុស្ស៊ីទទួលបន្ទុកខាងសុវត្ថិភាពដឹកជញ្ជូនអោយ ដឹងថា ជាមួយនឹងប្រព័ន្ធកង់មុខត្រូវបានបង្កក នោះមានន័យថា យន្តហោះ    ពិតជាមិនអាចប្រតិបត្តិការ ហោះឡើងឬក៏ចុះចតបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ ។ ដោយសារតែ អាត្រានៃកម្រិតសី តុណ្ហភាពចុះត្រជាក់ខ្លាំង ប្រព័ន្ធហ្វ្រាំងកង់មុខត្រូវបានបង្កក ក្នុងនោះ រថយន្ត  អូស សណ្តោងយន្តហោះ ដែលបើកមានលក្ខណៈរអិល នៅលក្ខខ័ណ្ឌដូច្នេះ ក៏មិនអាចអូសសណ្តោង  យន្ត ហោះ ចេញពីភាពនៅ ទ្រឹងមួយកន្លែងបានដូចគ្នាដែរ ។ សេចក្តីថ្លែងការណ៍ ពីការិយាល័យខាងលើ អះអាងអោយដឹងថាភ្លាមៗ នោះក្រុមអ្នកដំណើរ បានផ្អើលចុះមកជួយគ្នា ពោលចាប់ផ្តើមរុញច្រាន ចេញពីទីបង្កក ។

ប្រធានបច្ចេកទេស លោក Vladimir Artemenko បានទទួលស្គាល់ហេតុការណ៍ ថាបានកើតឡើងពិតប្រា កដមែនដោយមានការគូសបញ្ជាក់នៅលើកាសែតក្នុងស្រុករុស្ស៊ី Rossiyskaya   Gazeta អោយដឹងថា វេ លាព្រឹកនេះ សីតុណ្ហភាពបានធ្លាក់ចុះក្រោមសូន្យដល់ទៅ ដក ៥២ អង្សា ស្របពេលដែល យន្តហោះសំ ចតចោលនៅទីវាលក្នុងសីតុណ្ហភាពត្រជាក់ដល់ទៅ ២៤ ម៉ោង អមជាមួយ  នឹង ការភ្លេចភ្លាំង របស់ក្រុម អ្នកបើកបរ ភ្លេចបិទប្រព័ន្ធហ្រ្វាំងមុខ (forgot to take off the parking brake)  អោយបានត្រឹមត្រូវ ប្រការ ទាំងនេះ បានធ្វើអោយប្រព័ន្ធកង់មុខ តួយ៉ាងរួមមានដូចជា ប្រព័ន្ធហ្វ្រាំង កក តែម្តង ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះ រយៈពេលពីរទៅបីម៉ោងចុងក្រោយ លោក Artemenko   បានផ្តល់ជា កិច្ចសម្ភាសន៍ដល់ព័ត៌មាន Interfax អោយដឹងថា គ្មានបញ្ហាចោទទៀតនោះទេ ចំពោះ    យន្តហោះមួយ គ្រឿងនេះ បន្ទាប់ពីក្រុមអ្នកដំណើរ ចុះមកជួយគ្នា ក្រោយពីរថយន្តសណ្តោងយន្តហោះ    រអិលបើកមិន កើតលើស្ថានភាពផ្លូវរអិលយ៉ាងដូច្នេះ ។ តាមរយៈខ្សែអាថ៍វីដេអូ បង្ហោះផ្សាយដោយ អ្នកដំណើរម្នាក់ត្រូវ បានគេមើលអោយឃើញថា ក្រុមមនុស្សប្រមាណជាង ២០ នាក់ សុទ្ធសឹងតែស្ថិតក្នុង ឈុតអាវរងា បាន ចុះមកជួយគ្នា រុញច្រានយន្តហោះ Tupolev 134 រហូតទាល់តែបានសម្រេច ។

យន្តហោះ Tupolev 134 របស់ក្រុមហ៊ុន Tupolev 134 បានដឹកអ្នកដំណើរសរុប ៨១ នាក់ទៅដល់គោល ដៅនាទីក្រុង Krasnoyask បន្ទាប់ពីបានហោះហើរ រយៈពេល ៣ ម៉ោងពេញ ដោយពុំមានការពន្យាពេល ណាមួយ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន AFP ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Breaking news World news Unt news Hot news Siberia