CamNews

ភាពយន្ត 

សើចចុកពោះជាមួយ ខ្សែភាពយន្តរឿង ParaNorman

ថ្ងៃនេះ Camnews សូមនាំអារម្មណ៍លោកអ្នកអោយមកស្គាល់នូវខ្សែភាពយន្តថ្មីមួយទៀតដែល
ទើបនឹងចេញផ្សាយកាលពីពេលថ្មីៗនេះ ជាខ្សែភាពយន្តគំនូរជីវចល 3D បែបកំប្លែងជក់ចិត្តរឿង
ParaNorman។

ខ្សែភាពយន្តនេះត្រូវបានដឹកនាំការផលិត និងនិពន្ធដោយផលិតករខ្សែភាពយន្ត Chris Butler រួម
ជាមួយនឹងសហការី Sam Fell ខ្សែភាពយន្តនេះត្រូវបានបញ្ចូលសម្លេងដោយតារាវ័យក្មេងដូចជា
Kodi Smit-McPhee, Tucker Albrizzi, Anna Kendrick, Casey Affleck និង Christopher Plasse 
ជាដើម តែអ្វីដែលគួរអោយសរសើរនោះគឺខ្សែភាពយន្តនេះត្រូវបានគេថតសកម្មភាពដោយប្រើ
ប្រាស់ម៉ាស៊ីនថត Canon 5D Mark II dSLR ដើម្បីទាញយកសរសៃកាយវិការ មកធ្វើ 3D ដែលជា
បច្ចេកវិទ្យាមួយក្នុងការធ្វើ Stop Motion ដែលជាប្រភេទគំនូរជីវចលរស់រវើកដែលមានភាពពិបាក
ក្នុងការផលិត។

ខ្សែភាពយន្តនេះនិយាយអំពីជីវិតក្មេងប្រុសម្នាក់ដែលអាចមើលឃើញនិងនិយាយទៅកាន់ព្រលឹង
ដែលស្លាប់ទៅបាន គេឈ្មោះ Norman Babcock ដែលមើលទៅដូចជាមិនសូវជាមានអ្នករាប់អាន
គេច្រើននោះទេ។ អ្វីដែលជាវិនាសកម្មនោះគឺទីក្រុងរបស់គេត្រូវបណ្ដាសាររបស់មេធ្មប់ ក្នុងរយៈ
ពេល ១ ឆ្នាំម្ដងនឹងមានខ្មោចឆៅ Zombie ចេញមកក្រៅ ហើយមានតែ Norman ទេដែលអាចជួយ
សង្រ្គោះទីក្រុងរបស់គេបាន។ ក្នុងបេសកកម្មនេះ Norman និងបងស្រីរបស់គេរួមជាមួយមិត្តភ័ក្រ
ប៉ុន្មាននាក់ទៀត ត្រូវផ្សងព្រេងជាមួយគ្រោះថា្នក់ជាច្រើន។

ខ្សែភាពយន្តនេះ លាយលំជាមួយនឹងសំណើច ក៏ដូចជាមានឈុតឆាករន្ធត់ខ្លះដែរ ទោះបីជាខ្សែ
ភាពយន្តនេះមានរយៈពេលត្រឹមតែ ៩៣ នាទីក៏ដោយក៏វាគ្រប់គ្រាន់សម្រាប់សំណើចចុកពោះ។
Camnews សូមធានាថាលោកអ្នកមុខជាមិនខកបំណងនឹងខ្សែភាពយន្តនេះនោះទេ។

ជាមួយគ្នានេះកាលពីរាត្រីថ្ងៃទី ២១ ខែសីហាម្សិលមិញនេះ មានការចាក់បញ្ចាំង Premiere ខ្សែ
ភាពយន្តរឿង ParaNorman នៅរោងភាពយន្ត Legend ដោយទទួលបានការគាំទ្រពីសំណាក់
ប្រិយមិត្តគ្រប់ស្រទាប់ គ្រប់វ័យ ជាពិសេសយើងសង្កេតឃើញមានយុវវ័យយើងតែងខ្លួនជាខ្មោច
ឆៅ Zombie ចួលរួមទៀតផង។

ខ្សែភាពយន្តគំនូរជីវចល 3D រឿង ParaNorman នេះនឹងមានចាក់បញ្ចាំងជាសារធារណៈចាប់ពីថ្ងៃ
ទី ២៣ សីហា ២០១២ នេះតទៅនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា 


Tags: paranorman movie