CamNews

ទូរស័ព្ទ 

មានសំបកពណ៌មាសអីតែ iPhone 5S, Galaxy S4 ក៏មានសំបកពណ៌ទឹកមាស Gold Edition ដែរ

កាលពីពេលថ្មីនេះ Twitter របស់ Samsung នៅអារ៉ាប់ បានបង្ហោះនូវព័ត៌មានមួយស្តីពី ស្មាតហ្វូន
Galaxy S4 Version ពណ៌មាស (Gold Edition) ជាមួយនឹងពណ៌ពីរគឺ Gold Pink និង Gold Brown។

នៅមិនទាន់ច្បាស់ថា Galaxy S4 ពណ៌មាសថ្មីទាំងពីរពណ៌នេះ នឹងត្រូវបានបង្ហាញខ្លួននៅទូទាំង
ពិភពលោក ឬក៏បង្ហាញតែនៅប្រទេសអារ៉ាប់ នោះទេ។ ក្រៅតែពីសំបកចេញ រូបរាងរបស់ Version
Gold Edition គឺមិនមានអ្វីផ្លាស់ប្តូរឡើយ សូម្បីរូបសណ្ឋាន Hardware ក៏អាចនឹងត្រូវរក្សាដូច Version
ដើមផងដែរ។

បច្ចុប្បន្ននៅមិនទាន់មាន ព័ត៌មានណាមួយ បញ្ជាក់ពីតំលៃ និងថ្ងៃចេញលក់ នៃ Version ទាំងពីរពណ៌
នេះឡើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Nokia នឹងបង្ហាញឧបករណ៍ថ្មីចំនួន ៦ ទៀត នៅថ្ងៃទី ២២ ខែតុលា ដើម្បីជាការជំរាបលា
- កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់ មនុស្សស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៣២៨នាក់

- Samsung អភិវឌ្ឍស៊េរីស្មាតហ្វូន Galaxy F ជាមួយសំបកលោហធាតុ រចនាម៉ូតរូបរាងថ្មី

- វីដេអូ៖ បុរសកសិករចិនម្នាក់ រាំបានយ៉ាងឡូយ ស្រដៀង Michael Jackson

- ស្មាតហ្វូនមានអេក្រង់កោង ដំបូងគេរបស់ Samsung នឹងបង្ហាញខ្លួននៅខែ តុលា ខាងមុខនេះ

- Galaxy S5: Chip Exynos 64 bit, សំបកធ្វើពីអាលុយមីញ៉ូម មិនអាចដោះបាន

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Galaxy S4 version Gold Edition smartphone samsung hightech