បើតាមប្រភពសារព័ត៌មាន BBC ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា
កីឡាការិនីរបស់ប្រទេសចិន ដែលបានបញ្ជូនទៅធ្វើការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ក្នុងប្រ
ភេទកីឡាវាយសី ត្រូវបានដកសិទ្ធិនៅក្នុងការប្រកួត ដោយបានបញ្ជាក់ថា នាងមិនបានប្រឹងប្រែង
អោយអស់លទ្ធភាពក្នុងការដណើ្តមយកជ័យជំនះនោះទេ ពោលគឺនាងបែរជាព្យាយាមធ្វើជាចាញ់នូវ
ការប្រកួតទៅវិញ។
គួររំឮកផងដែរថា កីឡាការិនីរូបនោះមានឈ្មោះ Yu Yang នាងក៏បាននិយាយបញ្ជាក់ផងដែរថា នេះ
គឺជាលើកចុងក្រោយរបស់នាង ក្នុងការធ្វើការប្រកួតប្រជែង ហើយនាងក៏បាននិយាយលា ទៅកាន់
សហព័ន្ធកីឡាវាយសីពិភពលោក ក៏ដូចជានិយាយលា ទៅកាន់កីឡាមួយនេះដែលនាងស្រឡាញ់ ។
នាង Yu Yang នឹង នាង Wang Xiaoli ពេលកំពុងប្រកួត
លើសពីនេះទៅទៀត បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមថា នាងក៏ដូចជាកីឡាការិនីមួយរូប
ផ្សេងទៀត ដែលមានឈ្មោះថា Wang Xiaoli គឺជាបេក្ខនារីក្នុងចំណោមបេក្ខនារីចំនួន 8 នាក់ ដែល
បានបញ្ជូនមកពីប្រទេសចិន ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡាអូឡាពិកទីក្រុងឡុងដ៍ ក្នុង
វិញ្ញាសាវាយសីតែនាងទាំងពីររូបនេះ ត្រូវបានដកសិទ្ធិពីការប្រកួត ដោយសារតែពួកនាងព្យាយាមធ្វើ
ជាចាញ់ក្នុងអំឡុងពេលប្រកួត។
សកម្មភាពនាង Yu Yang នឹង នាង Wang Xiaoli ពេលកំពុងប្រកួត
គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានយល់ស្របយ៉ាងពេញទំហឹង ស្របពេលដែលពួកគេត្រូវបាន
ដកសិទ្ធិមិនអោយធ្វើការប្រកួតជាបន្ត។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីរបស់លោក Li Yongbo
ដែលជាគ្រូបង្វឹក ក៏បានធ្វើការសុំទោសផងដែរ ទាក់ទិននឹងបញ្ហាមួយនេះ ទន្ទឹមនឹងការដកសិទ្ធិកីឡា
ការិនីជនជាតិចិនពីរនាក់នេះ ក៏មានការដកហូតសិទ្ធិផងដែរ ទៅបេក្ខភាពដែលបានមកពីប្រទេសកូរ៉េ
ខាងត្បូង នឹងប្រទេសឥណ្ឌូណេស៊ី ។ ក្រោយមកក៏មានការបញ្ជាក់អះអាងពីសំណាក់មន្រ្តីផ្លូវការរបស់
ប្រទេសឥណ្ឌូណេស៊ីថា វាគ្រាន់ជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងក្រុមតែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ BBC