អេស្ប៉ាញ : តាមសេចក្តីរាយការណ៍របស់ប៉ូលីស នៅប្រទេសអេស្ប៉ាញបាន ឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយរងការចោទប្រកាន់ពីបទប៉ុនប៉ង ផ្លូវភេទបន្ទាប់ពីបុរសម្នាក់នេះ បានអះអាងទាំងបំផ្លើសថា ខ្លួនអាចធ្វើឲ្យ នារីៗ ដែលមានសុដន់តូចអាចទៅជាធំ បានដោយសារមហិទ្ធិឫទ្ធិដៃរបស់គាត់ ក្នុងការម៉ាស្សាច្របាច់។
បុរសដែលអះអាងថា ដៃរបស់គាត់ មានវេទមន្តពិសេសនេះ មានវ័យ៥៤ឆ្នាំហើយគាត់ ព្យាបាលអោយ តែស្ត្រី ប៉ុណ្ណោះ មិនថាតែព្យាបាល សុដន់ទេគឺទាំងរាងកាយ និងផ្លូវភេទដោយបុរសរូបនេះ និយាយថាគាត់ប្រើខ្យល់ ដង្ហើមពិសេសដើម្បីផ្លុំនៅគ្រប់កន្លែងនៃរាងកាយ។
ប្រពន្ធនិងកូនស្រីរបស់គាត់ គឺជាអ្នកបង្កើតការ ណាត់ជួបជាមួយនារី វ័យក្មេងភាគច្រើន ស្ថិតក្នុងវ័យជាងដប់ ឆ្នាំ ដោយតម្លៃខ្លួនអ្នកមកព្យាបាល ក្នុងម្នាក់គឺ $13.75។
ប៉ូលីសបានចាប់ខ្លួន បុរសអាយុ ៥៤ឆ្នាំដែលជាគ្រូព្យាបាលនេះ បន្ទាប់ពីដឹងថាគាត់បាន ផ្សាយបោកប្រាស់គេ លើសពីភាពពិត ប៉ុន្តែក្រោយមកប៉ូលីស បានដោះលែងវិញដោយ តម្រូវឲ្យគាត់បង់ប្រាក់ធានា៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល