CamNews

តារា 

ខេមរៈ ភារុណ បដិ​សេធ​ព័ត៌​មាន​ថា ត្រកូល ខេមរៈ មិន​បាន​ចាក​ចេញ​ពី ផលិត​កម្ម​សាន់​ដេ

ភ្នំពេញៈ ខេមរៈ សិរីមន្ត ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ មិនបានប៉ុន្មានផង ក៏លេចឮព័ត៌មាន
ថាលោកកំពុងតែត្រៀមស្ពាយបង្វេច ចាកចេញពីទ្រនំចាស់ទៅសាងទ្រនំថ្មី ដែលជាសា្នដៃរបស់
ត្រកូល ខេមរៈ ដោយសារតែមានភាពរង្គោះរង្គើ នៅក្នុងទ្រនំចាស់ គឺទ្រនំសាន់ដេ។

ប្រភពក្រៅផ្លូវការ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះតារាចម្រៀងមានឈ្មោះល្បី និងទទួលបាន
ការគាំទ្រច្រើន ពីបណ្តាមិត្តៗយុវវ័យ លោក ខេមរៈ សិរីមន្ត កំពុងតែត្រៀម ខ្លួនដឹកដៃបងប្អូនទាំង
ពីរនាក់ ចាកចេញពីផលិតកម្ម សាន់ដេ ទៅបើកផលិតកម្មថ្មីខ្លួនឯង ដោយសារតែមានការអាក់អន់
ចិត្ត ជាមួយផលិតកម្មចាស់។ ម្យ៉ាងទីផ្សារក៏ហាក់ដូចជា មានភាពស្ងប់ស្ងាត់ជាងមុន ខណៈដែល
វត្តមានរបស់ លោក ឆាយ វីរៈយុទ្ធ និងតារាល្បីៗជាច្រើនទៀត បានក្លាយជាតារារួមដំបូលជាមួយ
នោះ។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ ត្រូវបាន លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់
ខេមរៈ សិរីមន្ត ចេញមុខបដិសេធប្រាប់ Looking TODAY ឲ្យដឹងកាលពីល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ
២០១៣នេះថា ចំពោះព័ត៌មានលើកឡើងនេះ លោកផ្ទាល់ក៏មិនទាន់ដឹងថា ឮមកពីណាទេ ហើយ
បងប្អូនលោក ក៏មិនមានគម្រោងក្នុងការចាកចេញទៅណាដែរ ព្រោះថាក្រោយពីបុណ្យចូលឆ្នាំ
ខ្មែររួច ប្អូនប្រុសនឹងចាប់ផ្តើមការងារជាថ្មីវិញទៀត លោកសុំច្រានចោលចំពោះព័ត៌មានទាំង
អស់នេះ។

លោក ខេមរៈ ភារុណ បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំអត់បានដឹងរឿងនេះសោះ ហើយប្រសិន
បើមានរឿងបែបនេះ ខ្ញុំជាបងប្រុសប្រាកដជាបានដឹង តែខ្ញុំផ្ទាល់អត់បានដឹងអីផ..! ហ្នឹងហើយ
ពេលនេះខ្ញុំ ប្អូនខ្ញុំ និងក្រុមហ៊ុន នៅតែមានទំនាក់ទំនងគ្នាល្អដូចដើម គ្មានបញ្ហាល្អក់កករនឹងគ្នា
ត្រង់ចំណុចណានោះទេ" ។

អ្នកនិពន្ធបទចម្រៀង និងដឹកនាំសម្ដែងល្បីឈ្មោះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា លោកពិតជា
មិនដឹងទេថា សារព័ត៌មា ដែលធ្វើការចុះផ្សាយថា ប្អូនលោកចង់ចេញពីសាន់ដេ ដោយសារតែ
ខ្លាចរអា មិនអាចសាងកេរ្តិ៍ឈ្មោះឈ្នះ លោក ឆាយ វីរៈយុទ្ធ នោះ យកអ្វីមកនិយាយឬ ក៏ឃើញ
តារាចម្រៀង ក្នុង ផលិតកម្មមានភាពចុះសម្រុងគ្នា ហើយមានការច្រណែន ទើបខំប្រឹងបង្កើត
ព័ត៌មានបែបនេះមកចុះផ្សាយ ។

លោកសុំបញ្ជាក់ថា ប្អូនប្រុសរបស់លោក មិនដែលមានចិត្តច្រណែនឈ្នានីស តារាចម្រៀងរួម
ដំបូលនោះទេ ផ្ទុយទៅវិញគេ (សិរីមន្ត) សប្បាយចិត្តទៅវិញទេ ពេលបានឃើញតារារួមដំបូល
ទទួលបានជោគជ័យ ព្រោះថានេះមិនមែន ជាជោគជ័យរបស់បុគ្គលតែម្នាក់ឯងទេ វាក៏ជាជោគ
ជ័យ របស់ក្រុមហ៊ុនថែមទៀតផង៕

Looking Today

Looking Today

លោក ខេមរៈ ភារុណ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khemarak phearun entertainment khmer star