CamNews

តារា 

ទៅមើលតារាស្រីកូរ៉េ ដែលញញឹមស្រស់ជាងគេទាំង ៨​ រូប

ពេលដែលនិយាយដល់សម្រស់ តារារបស់កូរ៉េ គេតែងតែនិយាយថា ពួកនាងស្អាតៗណាស់
តែសុទ្ធសឹង តែជាការវះកាត់ កែសម្ផស្សទាំងអស់ តែតាមពិតទៅនៅក្នុង ពិភពសិល្បៈកូរ៉េក៏
មានអ្នកស្អាតពីធម្មជាតិដែរ ។ ជាមួយគ្នានោះដែរ អ្នកស្អាតធម្មជាតិទាំងនោះ ក៏មានស្នាមញ-
ញឹមដ៏ស្រស់ស្អាតដែរ ។ ខាងក្រោមនេះ ជាតារាៗនារីរបស់ កូរ៉េ ដែលមានស្នាមញញឹមស្អាត
ជាងគេ ។


-Go Hyun Jung គឺជាតារាសំដែងជើងចាស់មួយរូប ដែលមានស្នាមញញឹម ដ៏ស្រស់ស្អាតទាក់
ទាញដែលត្រូវបានប្រជាជនកូរ៉េ ដាក់ឈ្មោះអោយថា ជារាជនីនៃស្នាមញញឹម ។ ទោះបីជាពេល
នេះនាងមានវ៏យចំណាស់បន្តិចមែន ក៏ស្នាមញញឹមរបស់នាង​ មិនបាត់ដែរ ។

The female star owns the most beautiful natural smile Korea 1

The female star owns the most beautiful natural smile Korea 2

-Song Hye Kyo តារាសំដែងដែលល្បីមួយរូប ហើយនាងក៏ត្រូវបានគេស្គាល់ច្រើន នៅពេលនាង
សំដែងក្នុងរឿង " Full House " ។ ទេពកោសល្យរបស់នាង បានធ្វើអោយនាងក្លាយជាតារាស្រីទី
១ ដែលអាចសំដែងបានជាច្រើនតួដូចជា តួកំប្លែង កាច ឆ្នាស់ឆ្នើម និងផ្សេងៗទៀត ។ ជាមួយគ្នា
នោះដែរ នាងក៏មានស្នាមញញឹម ដ៏ស្អាតផងដែរ ។

The female star owns the most beautiful natural smile Korea 4

The female star owns the most beautiful natural smile Korea 5

-Kim Tae Hee តួស្រីដែលល្បីមួយរូប ក្នុងរឿង " Iris " បានឆក់យកបេះដូងរបស់ ទស្សនិកជនបាន
ជាច្រើន ជាមួយនិងស្នាមញញឹមរបស់នាង តែនាងបានប្រាប់ថា នាងមិនសូវពេញចិត្ត និងបបូរមាត់
របស់នាងឡើយ ។

The female star owns the most beautiful natural smile Korea 6

The female star owns the most beautiful natural smile Korea 7

-Han Hyo Joo ជាមួយនិងភាពរំទុំ និងសម្រស់របស់នាង លាយជាមួយនិងស្នាមញញឹមរបស់នាង
ធ្វើអោយនាង ក្លាយជាតារាសំដែងដែលមានស្នាមញញឹមស្អាត ប្លែកពីគេ ។

The female star owns the most beautiful natural smile Korea 8

The female star owns the most beautiful natural smile Korea 9


-Suzy (miss A) ជាតារាចំរៀង និងសំដែងវ័យក្មេងម្នាក់ ដ៏ល្បីល្បាញ ។ សម្រស់របស់នាងបានទាក់
ទាញក្រុមហ៊ុនជាច្រើន មកទាក់ទងផ្សាយពាណិជ្ជកម្ម ។ ជាមួយនិងស្នាមញញឹមគួរអោយស្រឡាញ់
របស់នាង ក៏ធ្វើអោយនាង កាន់តែល្បីផងដែរ ។

The female star owns the most beautiful natural smile Korea 10

-Goo Hye Sun ត្រូវបានគេដាក់ឈ្មោះថា ជានារីដែលមានស្នាមញញឹមស្អាត ដូចថ្ងៃរះ ជាមួយនិង
សម្រស់ និងរូបរាងរបស់នាង ពិតជាធ្វើ់អោយស្នាមញញឹមរបស់នាង ស្អាតពិតមែន ។

The female star owns the most beautiful natural smile Korea 11

-Jessica (SNSD) ធ្លាប់ជាប់ឈ្មោះ ជានារីដែលស្រស់ស្អាតទាំង ១០០ រូបរបស់កម្មវិធីទូរទស្សន៍មួយ
ដោយសារតែស្នាមញញឹម ដ៏ស្រស់ត្រកាលរបស់នាង ។

The female star owns the most beautiful natural smile Korea 12

The female star owns the most beautiful natural smile Korea 13

-Lee Hyori កំពូលតារាចំរៀងស្រី ដ៏ល្បីមួយរូបរបស់កូរ៉េ នាងតែងតែរះក្នុងដូងចិត្ត របស់ទស្សនិកជន
ជានិច្ច ដោយសារតែការ Make Up ប្លែករបស់នាង ហើយជាពិសេសគឺ ស្នាមញញឹមដ៏ស្អាត ៕

The female star owns the most beautiful natural smile Korea 14

The female star owns the most beautiful natural smile Korea 15

ដោយ ៖ លីលី
ប្រភព ៖ k14 

Tags: kpop star group band idol snsd girls day fx miss a sistar 2ne1 iu 4minute kara secret