ជប៉ុន៖ ការនេសាទ ឬទៅចាប់ត្រីដោយប្រើឧបករណ៍ និងនុយផ្សេងៗ យើងធ្លាប់ឃើញមាន
តែមនុស្ស ប៉ុន្ដែនៅប្រទេសជប៉ុន ឯណោះវិញ គឺចម្លែកខំា្លងណាស់ នៅពេលដែលវីដូអូមួយ
បានបង្ហាញពីបក្សីមួយប្រភេទ ដែលចេះប្រើនុយបញ្ឆោត ដើម្បីចាប់ត្រីធ្វើជាអាហារ។
បក្សីមួយប្រភេទ ដែលគឺស្គាល់ឈ្មោះថា Green Heron ជាបក្សីដ៏ឆ្លាតបំផុត ខណះដែលបក្សី
នេះ បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ពោលគឺវាប្រើពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដោយ
ប្រើនុយម៉្យាង ទៅនេសាទត្រី នៅតាមដងស្ទឹងមួយនៃប្រទេសជប៉ុន។
គួររំលឹកផងដែរថា ព្រឹត្ដិការណ៍នេះបានកើតឡើង ក្នុងតំបន់ Kanzi ប៉ែកខាងកើតនៃប្រទេស
ជប៉ុន។ នេះជា វីដេក្លីបដែលបង្ហាញពីបក្សី Green Heron នេសាទត្រី សូមចុចដើម្បីមើល៕
ចងចំា៖ ការពារធនធានធម្មជាតិ គឺការពារជីវិតអ្នក។
ដោយ៖ រក្សា
ប្រភព៖ dailymail