ព័ត៌មានកំសាន្ត៖ខ្សែភាពយន្ត Original ពី Studio សហរដ្ឋអាមេរិក Netflix ក្រោមកិច្ចសហការណ៍ ផលិតពី កំពូល តារា សម្តែងភាពយន្តហូលីវូដ នាង Angelina Jolie ពោលខ្សែភាពយន្ត " First They Killed My Father: A Daughter of Cambodia Remembers, ពី ការចងចាំក្មេង ស្រី កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ" នឹងចាប់ផ្តើមថតឆាប់ៗនេះហើយ ក្នុងទឹកដី បុរីអង្គរ ខេត្ត សៀមរាបប្រទេសកម្ពុជា ។
សារព័ត៌មានក្នុងស្រុក ប្រទេសកម្ពុជា ក្រោយពី បានដកស្រង់ សម្តី លោក ជៀប សុវិជ្ជា នាយកនៃគណៈកម្មាធិការភាពយន្តកម្ពុជា បានចុះផ្សាយ អោយដឹងថា ៖ ភាពយន្ត " First They Killed My Father: A Daughter of Cambodia Remembers" ៩០ភាគរយ នឹងថតនៅក្នុងទឹកដីបុរីអង្គរ នៃខេត្តសៀមរាប ខណៈប្លង់មួយចំនួនផ្សេងទៀត ថត នៅក្នុងខេត្ត បាត់ដំបង ប្រទេសកម្ពុជា ។
ប្រភពបញ្ជាក់អោយដឹងថា ភាពយន្តមួយនេះ នឹងចាប់ផ្តើមថតនៅថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៥នេះ តទៅរហូតដល់ចុងខែមករា ឆ្នាំ២០១៦ ។ ទីតាំងសំខាន់ៗដែលប្លង់ខ្សែភាពយន្តចាំបាច់ត្រូវតែថត នៅទីនោះ រួមមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ បាគង ប្រាសាទបន្ទាយស្រី និងស្រុកពួក នៃខេត្តសៀមរាបជាដើម។ តួលេខនៃក្រុមការងារ ក៏ដូចជា ក្រុមតារាសម្តែង ដែល ចូលរួមផលិតខ្សែភាពយន្តខាងលើ មានចំនួនពី ២០០០ ទៅ ៣០០០ នាក់ ។
យ៉ាងណាមិញ កូនចិញ្ចឹមនាង Angelina ពោល Maddox នោះ ក៏ត្រូវបានសេចក្តីរាយការណ៍ សរ បញ្ជាក់អោយដឹងថា ចូលរួមផលិតខ្សែ ភាព យន្តដូចគ្នាដែរ ។ គួររំឮក ថា តារាហូលីវូដស្រី នាង អេនជឺលីណា ជោលី នឹងប្រើប្រាស់ទេពកោសល្យផ្នែកដឹកនាំភាពយន្តរបស់នាង ដើម្បីផលិតកុនផ្ដោតលើជីវិតពិតរបស់ជនរស់រានពីរបបខ្មែរក្រហមនៅ កម្ពុជា ដោយសាច់រឿងផ្តោតតាមសៀវ ភៅ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ : ការចងចាំរបស់កុមារីកម្ពុជាម្នាក់» (First They Killed My Father: A Daughter of Cambodia Remembers)។ សាច់រឿង នេះនឹងផ្ដោតទៅការចងចាំរបស់សកម្មជនសិទ្ធិមនុស្ស អាមេរិកដើមកំណើតខ្មែរ ឈ្មោះ លឿង អ៊ឹង ដែលបានរស់រានជីវិតពីរបបអន្ធកាល ខ្មែរ ក្រហម ជាមួយ នឹង ការ ចងចាំ ដ៏ជូរចត់ ។ ច្រើនជាងនេះ ផលិតករភាពយន្តនាង Angelina Jolie នឹងមានការសហការផលិត ក៏ដូចជា ចូលរួមដោយផ្ទាល់ ពី សំណាក់ផលិតករខ្សែ ភាពយន្ត កម្ពុជា ជាម្ចាស់ស្នាដៃភាពយន្ត ជាប់បេក្ខភាពដណ្ដើមពានរង្វាន់ Oscar “The Missing Picture” , The Sea Wall លោក រិទ្ធី ប៉ាន់ ដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Yahoo