CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បាញ់មីស៊ីលជាច្រើនគ្រាប់ទៀតហើយ ធ្លាក់ចូលដែនទឹកភាគខាងកើត នៃប្រទេសរបស់ខ្លួន

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលបន្ថែមទៀតហើយ ដែលវាគឺជាលើកទី៥ នៅក្នុងឆ្នាំ២០១៦ នេះ បន្ទាប់ពីរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលក្រសួងការពារជាតិកូរ៉េខាងត្បូងបាន ព្រមានថា កូរ៉េខាងជើង នឹងអាចបាញ់សាកល្បងគ្រាប់មីស៊ីល បន្ថែមទៀតក្នុងពេលឆាប់ៗ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្ដិច នារសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។

ចំពោះការបាញ់សាកល្បងលើកទីប្រាំនេះ ក្រុមតាមដានសកម្មភាពកូរ៉េខាងជើង ពីប្រទេសកូរ៉េខាងត្បូងបាន មិនបានបញ្ជាក់ថា មានប៉ុន្មានគ្រាប់ នៅឡើយទេ ប៉ុន្តែគ្រាប់មីស៊ីលទាំងនោះ បានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតរួចហើយ។ នៅពេលនេះមន្ត្រីពាក់ព័ន្ធរបស់កូរ៉េខាងត្បូង បានរៀបចំ កិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាពីទង្វើកូរ៉េខាងជើងនេះ។

គួរបញ្ជាក់ថា សមយុទ្ធរវាងអាមេរិក នឹងកូរ៉េខាងត្បូង ទ្រង់ទ្រាយធំបាននិងកំពុងធ្វើឡើងនៅឡើយទេ ហើយសម្ព័ន្ធមិត្តទាំងពីរនេះ បានអះអាងថានឹងបន្តរហូតដល់ខែមេសា បើទោះបីជាកូរ៉េខាងជើង ថ្កោលទោស គម្រាម ឬ កើតទុក្ខមិនសុខចិត្តរហូតដល់ប្តឹងទៅកាន់ អន្តរជាតិយ៉ាងណាក៏ដោយ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: north korea south korea