មនុស្សជាច្រើនមានទម្លាប់បិទភ្លើង រួចលេងទូរស័ព្ទមុនពេលចូលគេង ប្រការនេះ ប៉ះពាល់ជា
ខ្លាំងដល់សុខភាពភ្នែក។
ការប្រើប្រាស់ស្មាតហ្វូនក្នុងបន្ទប់ងងឹត ប៉ះពាល់ផ្ទាល់ដល់ភ្នែករបស់អ្នក។ បញ្ហានេះត្រូវបាន
ក្រុមអ្នកឯកទេស ប្រកាសនៅលើទំព័រ England Journal of Medicine ។
ទំព័រខាងលើ បានចុះផ្សាយថា ស្ដ្រីពីរនាក់ ជួបនឹងបញ្ហាភ្នែក មើលមិនបានឆ្ងាយ បើទោះករណី
នេះ មិនបានបង្ហាញច្បាស់នៅលើលទ្ធផលផ្នែកវេជ្ជសាស្ដ្រ។ រឿងរ៉ាវបានចាប់ផ្ដើមត្រូវបំភ្លឺ នៅ
ពេលវេជ្ជបណ្ឌិត Gordon Plant នៃមន្ទីរពេទ្យភ្នែក Moorfield ដាក់សំនួរថា “តើស្ដ្រីទាំងនេះ
កំពុងធ្វើអ្វី មុនពេលខ្លួនជួបបញ្ហាភ្នែកបែបនេះ?”។
ចម្លើយសម្រាប់សំនួរខាងលើនោះគឺ “ការប្រើប្រាស់ស្មាតហ្វូនក្នុងបន្ទប់ងងឹត”។ ស្ដ្រីទាំងពីររូប
ខាងលើ តែងតែមានទម្លាប់បិទភ្លើង រួចលេងស្មាតហ្វូន។ ក្នុងការលេងទូរស័ព្ទ ពួកគេបានបិទ
ភ្នែកម្ខាង ទុកតែម្ខាង។
ប្រការខាងលើនេះ បាននាំឱ្យគ្រាប់ភ្នែកទាំងពីរទទួលពន្លឺខុសគ្នា ដោយម្ខាងស៊ាំនឹងទីងងឹត
ហើយម្ខាងទៀតស៊ាំនឹងពន្លឺខ្លាំង។ នៅពេលបើកភ្នែកទាំងពីរ គេឃើញថា ម្ខាងស្រវាងខ្លាំង
រឿងនេះក៏បញ្ជាក់ថា ភ្នែកចាប់ផ្ដើមមានបញ្ហា។
នៅពេលទម្លាប់អាក្រក់ខាងលើ ត្រូវបានធ្វើឡើងក្នុងរយៈពេលយូរ វាអាចនឹងនាំឱ្យមានបញ្ហា
ភ្នែក ឬអាចពិការភ្នែកម្ខាងក៏ថាបាន។
ដូច្នេះ ដើម្បីការពារភ្នែក អ្នកត្រូវតែបើកភ្លើងបន្ទប់ ពេលប្រើទូរស័ព្ទ។ ចូរកុំធ្វើដូចករណីដែល
បានរៀបរាប់ខាងលើ។
ប្រែសម្រួល ៖ បុត្រា