មកដល់ថ្មីទៀតហើយសម្រាប់សប្ដាហ៍នេះ ខ្សែភាពយន្តថ្មីមានចំណងជើងថា Bait 3D ជាខ្សែ
ភាពយន្តផ្សងគ្រោះថ្មាក់រន្ធត់ប្រចាំខែកញ្ញានេះ។
ខ្សែភាពយន្តរឿង Bait 3D នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿង Kimble Rendall និងនិពន្ធ
ដោយ Duncan Kennedy ដែលខ្សែភាពយន្តនេះមានការចួលរួមសម្ដែងដោយតារាល្បីជាច្រើន
ដូចជា Phoebe Tonkin, Xavier Samuel, Julian McMahon, Sharni Vinson និង Cariba Heine
រួមជាមួយតារាល្បីៗជាច្រើនរូបទៀត។
ខ្សែភាពយន្ត Bait 3D គឺជាខ្សែភាពយន្តមួយដែលនិយាយពីមនុស្សមួយក្រុមដែលរស់នៅក្នុងទី
ក្រុងមួយតាមឆ្នេររដ្ឋ Queenland ប្រទេស អូស្រ្តាលី ដែលពួកគេបានជួបហេតុការណ៍ចោរកម្ម
មួយក្នុងហាងលក់ទំនិញ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគ្រោះធម្មជាតិទៅវិញនោះទេ ដែល
ស្រាប់តែមានរលកយក្ស ស៊ូណាមិ បានកើតឡើងដោយគ្មានសញ្ញាជាមុន ហើយវាបានវាយ
ប្រហារមកលើ ទីក្រុងនេះ។
វិនាសកម្មទី ១ រំលងផុតទៅទោះបីជាមនុស្សមួយចំនួននៅក្នុងហាងលក់ទំនិញនៅរស់រានមាន
ជីវិតក្ដីក៏គ្រោះថ្នាក់មិនទាន់រំលងផុតទៅឆ្ងាយដូចបានគិតនោះទេ និយាយរួមរលកស៊ូណាមិនេះ
គ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ។ ក្នុងហាងដែលលេចទឹកយ៉ាងជ្រៅក្រោយពី រងគ្រោះព្រោះ
ស៊ូណាមិ បាននាំយកមកជាមួយនូវ ពេជ្រឃាតសមុទ្ទដែលមនុស្សគ្រប់គ្នាខ្លាចរអា មកជាមួយ
នោះគឺត្រីឆ្លាមយក្ស។ អ្នករសរានមានជីវិតទាំងប៉ុន្មានត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីរួចជីវិតពីម៉ាត់
ត្រីឆ្លាមយក្សប្រវែង ១២ ហ្វីតនេះ។
ខ្សែភាពយន្តរឿង Bait 3D នេះនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ២០ ខែកញ្ញានេះតទៅជាមូយនឹង
បច្ចេកវិទ្យា 3D នៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕
ដោយ៖ ម៉ូកា