CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុនដំណើរការកម្មវិធី Debate ជាសកលលើទំព័រ ហ្វេសប៊ុក

ព័ត៌មានអន្តរជាតិ ៖  NHK របស់ប្រទេសជប៉ុន បានដំណើរការនូវកម្មវីធីជជែកវែកញែកជា
សកលមួយដោយអោយឈ្មោះថា WISDOM ខណៈពេលដែលប្រធានបទសំខាន់ជុំវិញពិភព
លោក  នឹងត្រូវបានលើកឡើង  ក៏ដូចជា ជជែកវែកញែក ពីសំណាក់អ្នកជំនាញមកពីជុំវិញពិ
ភពលោក នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews ។

គួរបញ្ជាក់ផងដែរថា  កម្មវីធីជជែកវែកញែកជាសកលមួយនេះ  មិនត្រឹមតែមានការចូលរួមពី
សំណាក់អ្នកជំនាញពិភពលោកប៉ុណ្ណោះទេ តែលោកអ្នកក៏អាចចូលរួមជាគោលគំនិតផ្សេងៗ
ក៏ដូចជាយោងបល់មួយចំនួនផ្សេងទៀត តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបាន
ផងដែរ http://www.facebook.com/NHKGlobalDebateWisdom ។

ប្រភពដដែលបន្ថែមថា ​ កាលពីឆ្នាំកន្លងទៅ វិបត្តិសេដ្ឋកិច្ច ត្រូវបានក្លាយជាប្រធានបទដ៏ក្កៅ
គគុកមួយ នៅក្នុងកម្មវិធីជជែកវែកញែកមួយនេះ  ស្របពេលដែល   ប្រធានបទថ្មីមួយផ្សេង
ទៀតនោះគឺ "   តើសេដ្ឋកិច្ចពិភពលោកនឹងមានការវិវត្តន៍យ៉ាងដូចម្តេច? " នឹងត្រូវលើកយក
មកដេញដោលក្នុងវេទិកាតុមូលនៃកម្មវីធីមួយនេះ ហើយប្រជាជនគ្រប់មជ្ឍដ្ឋានទូទាំងពិភព
លោក  ក៏អាចចូលរួមក្នុងការបញ្ជេញជាទស្សនៈផ្ទាល់ខ្លួន  ស្តីពីប្រធានបទមួយនេះ ថាតើវា
មានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានយ៉ាងណា ចំពោះយើងរាល់គ្នា។

គួររំឭកផងដែរ  ប្រធានបទដែលនឹងពិភាក្សាលើកក្រោយនេះ  នឹងត្រូវផ្សាយផ្ទាល់នៅលើប៉ុ
ស្តិ៍ទូរទស្សន៍ NHKBS1 នៅថ្ងៃទី ២៦ មករា ២០១៣ ខាងមុខនេះ ចាប់ពីម៉ោង ១០ យប់ដល់
១១:៤៩ នាទីយប់ (ម៉ោងក្នុងស្រុកប្រទេសជប៉ុន)៕

ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews


Tags: international news strange entertainment