គ្រឿងផ្សំ៖
វិធីធ្វើ៖
១. ដំបូងត្រូវលាងអង្ករដំណើបជាមុនសិន បន្ទាប់មកយកសំភារៈចំហុយបាយ មករៀបស្លឹកតយ ៤ សន្លឹក ដើម្បីក្រាលពីក្រោមអង្ករដំណើប។
២. ពេល ដែលរៀបស្លឹកតយរួចរាល់ហើយ សូមយកអង្ករដំណើប ដែលអ្នកបានលាងទុកនោះ មកចាក់ពីលើ រួចវាតឲ្យស្មើទើបរៀបចំដាក់ចំហុយ។
៣. យកចានគោមតូចល្មមមួយមកដាក់ម្សៅឆា រួចចាក់ខ្ទិះដូងចូលល្មមលិចម្សៅឆា ហើយកូរឲ្យរលាយចូលគ្នា។
៤. ចាប់ផ្តើមរំងាស់ខ្ទិះដូង ដោយចាក់ខ្ទិះដូងនោះចូលទៅក្នុងឆ្នាំង បន្ទាប់មកដាក់អំបិល ១ ស្លាបព្រាកាហ្វេ, ស្ករស ៤០០ ក្រាម រួចកូរវាសិនទើបបន្ថែមធូរេន ៥ ក្លែប និងស្លឹកតយ ២ សន្លឹក រួចបន្តរំងាស់ទៀតរហូតទាល់តែពុះ ហើយបន្ថែមម្សៅឆា និងខ្ទិះដូង ដែលបានកូរឲ្យរលាយនោះចូល ទៅក្នុងឆ្នាំងផងដែរ។
៥. ជាចុងក្រោយ ត្រូវយកបាយដំណើបដែលអ្នកចំហុយឆ្អិន មកដួសដាក់ចាន រួចចាក់ខ្ទិះដូងចូល(ខ្ទិះដើម) ហើយច្របល់ចូលគ្នា បន្ទាប់មកដួសខ្ទិះដូង និងធូរេនដែលបានរំងាស់ជាមួយគ្នាឆ្អិននោះ ដាក់ពីលើជាការស្រេច ៕
ដោយ៖ សារ៉ាត
ប្រភព៖ letcookwithus