គ្រោះថ្នាក់ដល់ជីវិត ឬរបួសធ្ងន់ធ្ងរ អាចនឹងកើតមានឡើងដោយសារការរត់ជាន់គ្នា នៅពេល
ហ្វូនមនុស្សមានការភ្ញាក់ផ្អើល ឬស្ទះផ្លូវមិនអាចចេញចូលបាន។ តើធ្វើយ៉ាងណាដើម្បីចាក
ចេញពីហ្វូងមនុស្ស?
កន្លងមកនេះ មានគ្រោះថ្នាក់ជាច្រើនដែលកើតឡើងដោយសារការរត់ជាន់គ្នា ឬស្ទះផ្លូវ ជាក់
ស្ដែងដូចជាការរត់ជាគ្នានៅក្នុងពិធីសាសនាអ៊ីស្លាម ឬនៅស្ពានពេជ្រ។ល។ ដើម្បីការពារគ្រោះ ថ្នាក់ដែលអាចកើតមានឡើងដោយចៃដន់ សូមតាមដានស្វែងយល់ដូចតទៅ ៖
ស្វែងយល់ពីច្រកចេញ និងភាពគ្រោះថ្នាក់ដែលអាចកើតឡើង
- យកចិត្តទុកដាក់ទៅលើច្រកចេញចូលទាំងអស់ នៅពេលអ្នកទៅដល់ទីនោះដំបូង។
- ស្វែងយល់ពីទីតាំងដែលអ្នកកំពុងស្ថិតនៅ ព្រោះថា នៅពេលហ្វូងមនុស្សបម្លាសទីលើ
កន្លែងសើម ដីមិនស្មើ ឬថ្មរអិល ក្បែរបឹង ស្រះទឹកជាដើម គឺពិតជាគ្រោះថ្នាក់ បើសិនអ្នកត្រូវ
ដួល ឬធ្លាក់ទឹក។
- ស្វែងយល់ពីបរិយាកាសរួមរបស់ព្រឹត្តិការ ៖ ស្ថានភាពច្របូកច្របល់នៃហ្វូងមនុស្ស អាចត្រូវ
បានគេដឹងមុន ហើយបើសិនមានអារម្មណ៍ថា ពិបាកទ្រាំ អ្នកគួរចាកចេញពីហ្វូងមនុស្ស។
វិធីគេចចេញពីហ្វូងមនុស្សគ្រោះថ្នាក់
-ប្រការដំបូងដែលអ្នកត្រូវយកចិត្តទុកដាក់គឺ មិនគួរចូលរួមព្រឹត្តិការធំ ដែលមានមនុស្សច្រើន។
-បើសិនស្ថិតក្នុងហ្វូងមនុស្សដែលកំពុងបម្លាស់ទី ចូរកុំដើរបញ្ច្រាស ឈរ ឬអង្គរនឹងមួយកន្លែង
ព្រោះថា អ្នកអាចនឹងត្រូវច្រានដួល ហើយត្រូវគេជាន់ពីលើ។ ការរត់នៅក្នុងហ្វូងមនុស្ស ក៏កាន់
តែគ្រោះថ្នាក់ ដោយសារថា បែបនេះ អ្នកអាចធ្វើឱ្យអ្នកដទៃដួល ឬក៏អ្នកដួលខ្លួនឯងដ៏ថាបាន។
គ្រោះថ្នាក់នៅស្ពានពេជ្រ ក៏ជាឧទាហរណ៍ជាក់ស្ដែងមួយ
- ការចាកចេញពីហ្វូងមនុស្សដែលកំពុងបម្លាស់ទី គឺត្រូវធ្វលឡើងជាសន្សឹមៗ និងដើរចេញ
ទៅតាមបណ្ដោយទិស ឆ្ពោះទៅរកខាងឆ្វេង ឬស្ដាំ ជាទីមានមនុស្សតិច ឬគ្មានមនុស្ស ប៉ុន្តែ ជា
កន្លែងទូលាយ ងាយរត់គេចពីហ្វូងមនុស្ស ក្នុងករណីមានហេតុការណ៍អាក្រក់កើតឡើង។
- ពេលដើរចេញពីហ្វូងមនុស្ស អ្នកគួរដាក់ដៃរាំងនៅពីខាងមុខ ដើម្បីការពារដើមទ្រូង និងពោះ។
- ករណីអ្នកត្រូវដួល គឹត្រូវតែប្រញាប់ក្រោកឡើងជាបន្ទាន់ ហើយបើមិនអាចក្រោកបាន គឺត្រូវ
វារឆ្ពោះទៅមុខស្របនឹងទិសបម្លាស់ទីនៃហ្វូងមនុស្ស។ បើសិនមិនអាចវារបាន ចុងក្រោយអ្នក
ត្រូវអង្កួញខ្លួនដូចកាយវិការទារកក្នុងផ្ទៃ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ abcnews