CamNews

កីឡា 

ម៉ារ៉ាតុនលំដាប់ថ្នាក់អន្ដរជាតិនៅប្រទេសចិន ទទួលរងការវាយប្រហាពីការចុះអព្វ ធ្វើ​ឲ្យកីឡាករពាក់ម៉ាសប្រកួត

ប៉ីជីង៖​ ព្រឹត្ដិការណ៍ចម្លែកបានកើតមាន ដោយរាប់ពាន់នាក់ ត្រូវប្រឈមមុខនិងការវាយប្រហា ពីការចុះ​អព្វ យ៉ាងខ្លាំង​តាមការសង្កេតជាអតិបរិមា ១៦ ដងធ្វើឲ្យអត្ដពលករស្ទើទាំងអស់ ពាក់ម៉ាស អុក​សីុំ​សែន​​​ដើម្បីបន្ដការប្រកួត។ 

ព្រឹត្ដិការណ៍កាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ីជីង ប្រទេសចិន មានការប្រគួតកីឡារត់ប្រណាំង​ ដែលទាំង​អ្នកទស្សនា និង កីឡាករ ត្រូវប្រឈមមុខនិង ផ្សែងអព្វដែលមានសារធាតុពុល ខណៈ​ពេលដែល អ្នករៀបចំកម្មវិធី មិនអនុញ្ញាតឲ្យ ពន្យាពេលនៃការប្រកួតទេ។ ប៉ុន្ដែស្ថិតក្នុងការប្រកួតដ៏​វឹក​វរនោះ ក៏មានការដាក់បញ្ចូលគ្រូពេទ្យបន្ថែមជាច្រើន ដើម្បីតាមដានសកម្មភាពកីឡាករដែលមានវត្ដ​មាន​ដល់ទៅជាង ២៥០០០ នាក់។ 

កម្រឹតសាធាតុពុលមួយចំណែកតូចដែលត្រូវបានគេរកឃើញគឺប្រភេទ PM2.5 ដែលអាចងាយនិងជ្រាប​ចូលទៅក្នុងសួតខណៈកីឡាករទាំងនោះដកដង្ហើម ​។​ ហើយស្ថានទូត និង អង្គការសុខភាពពិ​ភពលោក បានង្ហាញថា អព្វដែលកើតមានកាក្នុងការប្រកួតនោះ ពិតជាមានសារធាតុពុលបង្ករគ្រោះថ្នាក់។ កីឡាករជនជាតិ អង់គ្លេសម្នាក់ឈ្មោះ Chas Pope បាននិយាយថា វាជារឿងមួយគួឲ្យអស់សំណើច​​ ខណៈពេលដែលគាត់សម្លឹងមើលទៅកីឡាករសុទ្ធតែពាក់ម៉ាស់ ហើយខិតខំរត់បន្ទាប់ពីបាន​ចម្ងាយ ១០ គីឡូ​ម៉ែត នៃការរត់នេះគឺដើម្បីសុខភាព។ 

ភាគច្រើននៃកីឡាករត្រូវបោះចោលការប្រកួត ខណៈពេលដែល ជោគជ័យត្រូវធ្លាក់ទៅលើ Ethiopia's Girmay Birhanu Gebru ប្រើពេលវេលា ២ ម៉ោង ១០ នាទី និង ៤២ វិនាទី។​​ ផ្នែកខាងនារី ​គឺ Fatuma​​ Sado Dergo  ប្រើរយៈពេល ២ ម៉ោង ៣០ នាទី និង ៣ វិនាទី។​

យោងតាមការបង្ហាញរបស់អ្នករៀបចំកម្មវិធីនេះ បានបន្ថែមទៀតថា វាគឺជារឿងមួយពិបាកក្នុងការ​បន្យា​​ពេលនៃការប្រកួតនេះ ពីព្រោះមានការចូលរួមពីកីឡាករច្រើនប្រទេស ហើយព្រឹតិ្ដការបែប​នេះ មិន​មែនតែលើកទីមួយនៃប្រទេសចិនបានជួបប្រទះនោះទេ។ ផលអាក្រក់នៃការចុះអព្វនេះ គឺបង្កឡើង​ដោយការរីករាលដាលនៃ វិស័យសេដ្ឋកិច្ច និង ការកើនឡើងពីការធ្វើដំណើរនៃយានជំនិះ។​






ដោយ ៖​ អឿ​ អ៊ុយ
ប្រភព៖ channelnewsasia 

 

 

 

 

 


Tags: Sport News BEIJING Marathon China