CamNews

កីឡាអន្តរជាតិ 

ចប់ការប្រកួត Arsenal នៅតែគ្មានសមត្ថភាពអាចបំបាក់ Liverpool ដដែល ( មានវីដេអូជក់ចិត្ដ)

ព័ត៌មានកីឡា៖ ក្រុមម្ចាស់ផ្ទះ Liverpool នៅតែស្វាគមន៍ក្រុមភ្ញៀវ Arsenal បានល្អដដែល បើជាទោះជាស្ថានភាព សម្ពាធក្រុមស្ថិតក្នុងលក្ខណៈមិនល្អដូចមុនក៏ដោយ ។ 

ស្ទើតែស្មានមិនដល់ឡើយថា ដំណើរបេសកម្ម Arsenal ចូលក្នុងទឹកដី Anfield បានធ្វើឲ្យថ្នាក់ដឹកនាំក្រុម​​ព្រមទាំងប្រិយមិត្ដគាំទ្រមានការស្រង៉ាកចិត្ដ ដែលត្រូវម្ចាស់ផ្ទះ ស្វាគមន៍មួយគ្រាប់នាំមុខដោយកីឡាករ​​Coutinho នៅនាទីទី ៤៥ តែមិនជាថ្វីឡើយ ក្រោយមកទៀត​ក្រុមភ្ញៀវក៏មានឱកាសសងសិកវិញ ២ គ្រាប់ផ្ទួន​នៅនាទីទី ៤៦ដោយ​​ កីឡាករ Debuchy និងនាទីទី ៦៤ ដោយកីឡាករ Giroud ធ្វើឲ្យក្រុម អ្នកគាំទ្រ​ព្រមទាំង​ថ្នាក់ដឹកនាំ កាន់តែមានសន្ទុះចិត្ដឡើងវិញ។ បើទោះបីជា Arsenal វាយបកមកវិញយ៉ាងដំណំ​ក៏​ដោយ តែ Liverpool នៅតែមានសង្ឃឹមវាយបកទៅវិញ ១ គ្រាប់ចុងក្រោយនៅនាទីទី ៩០ ដោយកីឡាករ ​Skrtel ធ្វើឲ្យចប់ការប្រកួត ក្រុមទាំងពីរ​មានលទ្ធិភាពពិន្ទុស្មើគ្នា។ 

អាន៖ Wenger និយាយថា Arsenal គ្មានព្រឺសម្បុរអ្វីបន្ដិចឡើយចំពោះ Liverpool នៅថ្ងៃអាទិត្យសប្ដាហ៍នេះ

 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News Liverpool Arsenal