CamNews

ព័ត៌មានអន្តរជាតិ 

Channing Tatum តារាសម្តែងប្រុស ស៊ិចស៊ីបំផុតប្រចាំឆ្នាំ

អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
បរទេស  កាលពីពេលកន្លងទៅថ្មីៗនេះ ​ បានបញ្ជាក់អោយដឹងថា តារាសម្តែងប្រុស គឺលោក
Channing Tatum បានជាប់ជាបុរសស៊ិចស៊ីជាគេប្រចាំឆ្នាំ ។

គួរបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះ អាចធ្វើទៅបាន ក៏ដោយសារតែមានការប្រកាស
ជាផ្លូវការពីទស្សនាវដ្តី  People  កាលពីថ្ងៃពុធ។  លើសពីនេះទៅទៀត បើយើងងាកក្រឡេក
ទៅមើល លោក Channing Tatum ទើបតែមានវ័យ ៣២ ឆ្នាំ មានស្រុកកំណើតនារដ្ឋ Alabama
សហរដ្ឋអាមេរិក ស្របពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក
Channing Tatum ក៏កំពុងតែ
មានជីវិតជោគជ័យទាក់ទិនទៅនឹងវិស័យសិល្បៈ ​ ខណៈពេលដែលខ្សែភាពយន្តបែបបាញ់ប្រ
ហាររបស់លោកដែលមានចំណងជើងថា  G.I. Joe The Rise of Cobra ទទួលបានការពេញនិ
យមយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ ២០០៩ ៕

ដោយ ៖ ពិសី
ប្រភព ៖ Happening


Tags: international news strange entertainment