CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុនសែន ថ្លែងថា កុំឲ្យប្រជាជនកម្ពុជាព្រួយបារម្ភ ព្រោះជនជាតិចិនមិនរស់នៅទីនេះទេ!!

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ដោយសារតែប្រទេសកម្ពុជាខ្វះខាតធនធានមនុស្ស ដូច្នេះហើយប្រទេសយើងចាំបាច់ត្រូវជួលកម្មករចិន ដើម្បីធ្វើការសាងសង់ ។

យោងតាមការថ្លែងកាលពីថ្ងៃពុធ ក្នុងពិធីសម្ពោធសាកលវិទ្យាល័យមួយនៅឯខេត្តក្រចេះ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ដោយសារតែខ្វះកម្មករជំនាញក្រុមហ៊ុននិងវិនិយោគិនបរទេសបាននាំយកអ្នកបច្ចេកទេស និងកម្មករឲ្យអនុវត្តគម្រោងរបស់ខ្លួន ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

សុំកុំបារម្ភថា ប្រជាជនចិនចង់រស់នៅក្នុងប្រទេសកម្ពុជា ។ ពួកគេគ្រាន់តែចង់បញ្ចប់ការងាររបស់ខ្លួន និងនាំយកប្រាក់ទៅប្រទេសកំណើតរបស់ខ្លួនវិញតែប៉ុណ្ណោះ ។ លោកបានបន្ថែមទៀតថា ប្រសិនបើប្រទេសកម្ពុជាអាចផ្គត់ផ្គង់ធនធានមនុស្សគ្រប់គ្រាន់ ក្រុមហ៊ុនចិននឹងមិននាំកម្មករបន្ថែមទៀតពីប្រទេសរបស់ខ្លួននោះទេ។

លោកបានមានប្រសាសន៍ទៀតថា កម្ពុជាមិនមានកម្មករគ្រប់គ្រាន់ ក្នុងការសាងសង់ស្ពាននិងអគារខ្ពស់នៅឡើយទេ ។ ហើយនេះជាមូលហេតុដែលជនជាតិចិនជាច្រើនបានមកធ្វើការនៅក្នុងប្រទេសកម្ពុជា ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា ភ្ញៀវទេសចរចិនចំនួន ១,២ លាននាក់ បានមកលេងប្រទេសកម្ពុជាហើយបានបង្កើតចំណូល និងអត្ថប្រយោជន៍សម្រាប់ប្រទេសកម្ពុជាជាច្រើន ។ ហើយក្រុមហ៊ុនចិនជាច្រើនកំពុងវិនិយោគ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ។

បច្ចុប្បន្ននេះ ពលករចិន អ្នកទេសចរ និងអ្នកវិនិយោគ បានមកកាន់ប្រទេសកម្ពុជា ដើម្បីរកប្រាក់ចំណូលការងារ និងធ្វើទស្សនកិច្ចប្រទេសហើយបន្ទាប់ពីនោះពួកគេនឹងត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ជាក់ជាមិនខាន ។ សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news