ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់បានផ្តល់កំណើ
ត ដល់កូនរបស់ខ្លួននៅលើអាកាស ពោលគឺនៅលើយន្តហោះតែម្តង ស្របពេលដែលជើង
ហោះហើរ ហោះពីប្រទេសរុស្ស៊ី ទៅប្រទេសអាមេនី ហើយទារកតូចរកនោះ ត្រូវបានរកអោ
យឃើញថា បានដាក់ឈ្មោះតាមស្រ្តីម្នាក់ដែលជាអ្នកបំរើការលើយន្តហោះនោះ ស្របពេល
ដែលនាងជួយសម្រាលគេចេញមក។
លើសពីនេះទៅទៀត បើយោងតាមសម្តីស្រ្តី ដែលជាអ្នកបំរើការលើយន្តហោះ ក៏ដូចជា ជា
អ្នកជួយសម្រាលទារកតូចនោះ Asmik Gevondyan បាននិយាយបញ្ជាក់អោយដឹងថា ៖ នាង
កត់សំគាល់ឃើញថា ស្រ្តីដែលជាអ្នកដំណើរវ័យ ៣១ ឆ្នាំ មានឈ្មោះថា Armina Babayan
មានអារម្មណ៍មិនសូវស្រួល ស្របពេលដែលបែកទឹកភ្លោះផងនោះ ពួកយើងទាំងអស់គ្នាដែ
លជាអ្នកបំរើការលើយន្តហោះនេះ ក៏បានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសម្រា
លស្រ្តីរូបនោះ។
គួររំឭកផងដែរថា ស្រ្តីដែលជាម្តាយនិងកំពុងតែពរពោះរូបនោះ បានបញ្ជាក់ថា នាងទើបតែ
ទៅពិនិត្យផ្ទៃពោះតែប៉ុណ្ណោះ ហើយមិនមានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេអ្វីដែ
លមិននឹកស្មានដល់នោះគឺថា នាងទើបតែពរពោះបាន ៦ ខែកន្លះតែប៉ុណ្ណោះ៕
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ