CamNews

ភាពយន្ត 

Ice Age: Continental Drift ជក់ចិត្តគ្រប់ឈុត គ្រប់ឆាក

ខ្សែភាពយន្តគំនូរជីវចលកំប្លែង Ice Age ដែលលោកអ្នកធ្លាប់បានទស្សនាមក ៣ វគ្គមកហើយនោះ
ពេលនេះបានវិលត្រលប់មកវិញហើយជាមួយនឹងវគ្គថ្មីគឺ Ice Age: Continental Drift ដែលជាវគ្គថ្មី
រួមជាមួយនឹងបច្ចេកវិទ្យា 3D។

Ice Age ជាខ្សែភាពយន្តដ៏ល្បីដែលនិយាយពីដំណើរផ្សងព្រេងរបស់ដំរី ខ្លា និងសត្វម្យាងដែលភាគ
ច្រើនគេមិនស្គាល់ឈ្មោះក៏ប៉ុន្តែនៅក្នុងរឿងនេះសត្វនេះមានឈ្មោះថា Sid។ ពួកគេជាមិត្តនិងគ្នាមក
៣ វគ្គមកហើយ ក្នុងនោះដំរី Manny ក៏មានប្រពន្ធនិងកូនស្រីមួយដែលមានឈ្មោះថា Peach ផងដែរ
នៅក្នុងវគ្គទី ៣ ក៏ប៉ុន្តែសម្រាប់វគ្គទី ៤ នៃខ្សែភាពយន្តនេះពួកគេទាំងអស់គ្នាត្រូវឆ្លងកាត់នូវដំណើរ
ផ្សងព្រេងជាច្រើនដើម្បីជីវិតរស់នៅរបស់ពូកគេ។

នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿង Steve Martino និង Mike Thurmeier និពន្ធដោយ Michael
Berg ហើយមានការចូលរូមបញ្ចូលសម្លេងពីតារាល្បីៗដូចជា John Leguizamo, Denis Leary និង
កំពូលរាតាចម្រៀង Rap Drake កំពូលតារាចម្រៀង Rap នារី Nicki Minaj តារាក្នុងដូងចិត្តយុវវ័យ
Jennifer Lopez ជាដើមរួមជាមួយនិងតារាល្បីៗជាច្រើនរូបទៀត។

ក្នុងខ្សែភាពយន្តនេះនិយាយពីដំណើរនៃផែនដីនៅក្នុងយុគទឹកកក នៅពេលដែលផ្ទាំងទឹកកកបាន
ចាប់ផ្ដើមរលាយហើយអ្វីៗបានប្រែប្រួល។ ដំរី Manny រួមទាំងគ្រួសារ និងក្រុមមិត្តភ័ក្របាននៅលើ
ផ្ទាំងទឹកកកអណ្ដែតមួយ ដែលអណ្ដែតតាមផ្ទៃមហាសមុទ្ទស្វែងរកដីទួល។ ដោយសារតែការប្រេះ
បាក់របស់ផ្ទាំងទឹកកកនោះ នាំអោយដំរី Manny ខ្លា Diego និង Sid បានបែកពីប្រពន្ធនិងកូនរបស់
Manny ហើយពួកគេបានអណ្ដែតតាមទឹករហូតទៅជួបនឹងក្រុមសត្វ មួយក្រុមដែលមើលទៅដូចជា
ចោរសមុទ្ទដូច្នោះដែរ។

ពួកគេត្រូវធ្វើដំណើរផ្សងព្រេងដើម្បីស្វែងរកក្រុមគ្រួសាររបស់ Manny ហើយក្នុងនោះពួកគេក៏បាន
ជួបជាមួយនិងមិត្តភ័ក្រថ្មីៗផងដែរ ជាមួយនឹងទិដ្ឋភាពសំណើចសើចចុកពោះលាយជាមួយនឹង
បច្ចេកវិទ្យារូបភាព 3D បាននាំអោយខ្សែភាពយន្តនេះក្លាយជាខ្សែភាពយន្តមួយដ៏គួរអោយចាប់អា
រម្មណ៍ប្រចាំឆ្នាំ។ ខ្សែភាពយន្តរឿង Ice Age: Continental Drift នឹងមានចាក់បញ្ចាំងជាសាធារណៈ
ក្នុងពេលឆាប់ៗនេះនៅរោងភាពយន្ត លេជេន ផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត The
CinePlex ផ្សារទំនើបសូរីយាជាន់ទី ៥៕


ដោយ៖ ម៉ូកា


Tags: ice age 4 ice age movie