CamNews

ព័ត៌មានអន្តរជាតិ 

ស្រ្តីពរពោះកូនគ្រប់ខែ បង្ខំចិត្តហែល ឆ្លងទឹកទន្លេ រយៈចម្ងាយឆ្ងាយ ដើម្បីរក មណ្ឌលសុខភាព ផ្តល់កំណើត

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិ ឥណ្ឌាម្នាក់ បង្ខំចិត្តហែលឆ្លងកាត់ទឹកទន្លេ កំពុងតែឡើងខ្លាំង ក្នុងរយៈ ចម្ងាយឆ្ងាយ ខណៈពេលដែលរូបគាត់ផ្ទាល់ កំពុងតែពរពោះកូន បាន ៩ ខែ នេះបើតាមការអោយដឹងពី គេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ស្ថិតនៅក្នុងវ័យ ២២ ឆ្នាំ ស្រ្តីជាម្តាយ មានឈ្មោះថា Yellavva បានប្រើប្រាស់ ឃ្លោក និងល្ពៅស្ងួត ដើម្បី ជាជំនួយជួយសម្រាល ក្នុងការហែលឆ្លងកាត់ ទឺកទន្លេ ជម្រៅជ្រៅ មានរយៈចម្ងាយឆ្ងាយ  ដល់ ទៅជិត មួយគីឡូម៉ែត្រ ពីភូមិ ដីកោះ ដាច់ស្រយាលរបស់ខ្លួន កាលពី អំឡុងពេល ៣ សប្តាហ៍មុន  ពី   ព្រោះតែ លោកស្រី ចង់ផ្តល់កំណើតកូនរបស់ខ្លួន ដោយសុវត្ថិភាព នៅឯ មណ្ឌលសុខភាព   ។  លោក ស្រី គូស បញ្ជាក់អោយដឹងថា គ្មានមណ្ឌលសុខភាព នៅឯភូមិស្រុកលោកស្រីនោះទេ ខណៈ   លោ កស្រី  ពិតជា ចង់ផ្តល់កំណើតអោយកូន ដោយមានសុវត្ថិភាព ជាខ្លាំង ។

មិនយូរប៉ុន្មានក្នុងរយៈពេលខ្លី បន្ទាប់ពីបានធ្វើការហែលទឹកឆ្លងទឹកទន្លេស្រី្តជាម្តាយក៏បានផ្តល់កំណើត ដល់កូនតូចរបស់ខ្លួន នៅឯ មន្ទីរពេទ្យ ឯកជនមួយ កាលពីយប់ថ្ងៃ សៅរ៍ ចុងសប្តាហ៍  កន្លង ទៅនេះ ។ ជាមួយនឹងភាពហ៊ានក្លា ក្នុងការហែលទឹក ឆ្លងទឹកទន្លេ រយៈចម្ងាយឆ្ងាយលើកនេះ    លោក ស្រី ទទួល បាននូវពាក្យកោតសរសើរ  ពីអ្នកផងទាំងពួង ដែលជាពលរដ្ឋ រស់នៅក្នុងតំបន់ ខណៈ  ក្រុមវេជ្ជបណ្ឌិត សរបញ្ជាក់អោយដឹងថា នេះគឺជាសមិទ្ធផលស្នាដៃមួយ ដ៏មហាអស្ចារ្យ ។

បើទោះជាទឹកទន្លេ មានកំពស់កើនឡើង យ៉ាងគំហុក ចន្លោះពី ១២ ទៅ ១៤ ហ្វឺត​ ក៏ដោយចុះក៏មិនបាន ធ្វើអោយស្រ្តីជាម្តាយរូបនេះ មានភាពរួញរា ក្នុងការហែលឆ្លងកាត់នោះទេ    ខណៈ មាន បទ ពិសោធន៍ ហែលទឹកដោយផ្ទាល់ជាពលរដ្ឋរស់នៅតំបន់ទន្លេ ក្នុងនោះ បើតាម  សេចក្តី រាយការណ៍  បញ្ជាក់អោយ ដឹងថា លោកស្រី មានការហែលអម ពីសំណាក់ បុរសជាឪពុក រួមទាំង បងប្អូនប្រុស លោកស្រី និង បង ប្អូនជីដូនមួយផ្សេងទៀតជាដើម ។

អំឡុងពេលដែល បានផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារ ទំព័រ ប៊ីប៊ីស៊ី កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ បេក្ខភាពស្រ្តីជាម្តាយ ប្រកបដោយភាពហ៊ានក្លា មួយនេះ បញ្ជាក់អោយដឹង   ខ្ញុំ រីករាយខ្លាំងណាស់ នៅ ពេលដែលបានកើតកូនតូច នៅក្នុងមន្ទីរពេទ្យយ៉ាងដូច្នេះ ពួកគេបានធ្វើ ការវះកាត់ និង យកទារកចេញ ពីផ្ទៃនាងខ្ញុំ គេពិតជាមានសុខភាពល្អជាខ្លាំង ខណៈមានទម្ងន់ដល់ទៅ ៤ គីឡូក្រាមឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Mumbai India Asia Tiger