CamNews

ទេសចរណ៍ 

ទីក្រុងអេស្ប៉ាញ ទិដ្ឋភាពស្រស់បំព្រងនាពេលរាត្រី

ទិដ្ឋភាពនៅក្នុងទីក្រុងប្រទេសអេស៉្បាញ (ទីក្រុងម៉ាឌ្រីត) គឺពិតជាអស្ចារ្យ។ វាជាកន្លែងដ៏
ប្រណិតដើម្បីរស់នៅ និង​ដើម្បីញ៉ាំភេសជ្ជៈ។ ហេតុដូចនោះទំព័រយើងខ្ញុំសុំណែនាំនូវទី
កន្លែងដ៏អស្ចារ្យបីដល់អ្នកដែលចង់ទៅលេងប្រទេសដ៏អស្ចារ្យនេះ។

១.បាប្រវត្តិសាស្ត្រ៖ ប្រមូលផ្តុំដោយហាងកាហ្វេនៅតាមទីសាធារណៈជាច្រើន ជាមួយនឹង
កៅអញីភ្លឺរលោង អ្នកបំរើដែលស្លៀកពាក់តាមប្រពៃណៃ និងមានអ្នកកំដលេងអុកជាមួយ
ទៀតផង។ ចំណែកហាង មូសេអូ ឆីកូត (Museo Chicote) គឺជាហាងដែលមានស្រាក្រឡុក
ច្រើនជាង១០០ប្រភេទ ជាមួយនឹងការសំដែងអមនឹងឌីជេផងដែរ។

២.ផ្លាសា សាន់តា អាណា (Plasa Santa Ana)៖ ជាទីប្រជុំជនដែលមានមនុស្សដើរលេងកំ
សាន្តកុះករនៅពេលយប់។ បើសិនជាភ្ញៀវទេសចរសំរាកនៅលើសណ្ឋាគារនៅទីនោះពួក
គេអាចទស្សនាទិដ្ឋភាពដ៏អស្ចារ្យពីល់ដំបូល។

រូបភាព៖ផ្លាសា សាន់តា អាណា​ ជាតំបន់ទីប្រជុំជនដ៏ប្រណិតដែលអាចដើរកំសាន្តបាននូវ
ពេលយប់

៣.តាបើណាស់ (Tabernas)៖ ជាទីកន្លែងដែលមានបរិយាកាសដ៏ល្អ ដែលមាន កាសា​អាល់
បើតូមានកំណើតតាំងពីឆ្នាំ ១៨២៧មកម្លេះ។ អាថ៌កំបាំងដែលធ្វើឲ្យទីនេះមានភាពល្បីល្បាញ
គឺដោយសារតែ មុខម្ហូបដែលមានសោភ័ណ្ឌភាព ជាមួយនិងចុងភៅដ៏ចំណាន និងស្រាបៀល្បី
ៗផងដែរ៕

រូបភាព៖ តំបន់ តាបើណាស់ ដែលពោរពេញដោយបរិយាកាសល្អ និងលក់ស្រាគ្រប់ប្រភេទ

ដោយ៖ រិនដូ

ប្រភព៖ .bbc.


Tags: tour Plasa Santa Ana