Sydney ៖ បើតាមប្រភពសារព័ត៌មាន AFP ដែលបានចេញផ្សាយនៅក្នុងអំឡុងថ្ងៃនេះ
បានអោយថា ត្រីបាឡែនធំមួយក្បាលត្រូវបានប្រទះដេកងាប់នៅឯឆ្នេរសមុទ្រទីក្រុងស៊ីដ
នី ប្រទេសអូស្រ្តាលី ដែលវាគឺជាភាពភ្ញាក់ផ្អើលមួយ ស្របពេលដែលអជ្ញាធរនៅក្នុងតំបន់
នោះត្រូវតែធ្វើការអន្តរាគមន៍ជាបន្ទាន់។
គួររំឮកផងដែរថា ត្រីបាឡែនដែលគេបានឃើញប្រទះដេកងាប់នោះ មានប្រវែង 11,6 ម៉ែត្រ មិន
ត្រឹមតែប៉ុណ្ណោះប្រជាជននៅតំបន់នោះ ក៏បានបញ្ជាក់អោយដឹងថា វាត្រូវបានពួកយើងឃើញដេក
ងាប់នៅទីនេះកាលពីអំឡុង ២ ទៅ ៣ ថ្ងៃមុន ដែលឆ្នេរសមុទ្រនេះ គឺជាឆ្នេរសមុទ្រដែលស្ថិតនៅ
ភាគខាងកើតរបស់ប្រទេសអូស្រ្តាលី។
លើសពីនេះទៅទៀត បើតាមរបាយការណ៍ដែលមានការបញ្ជាក់ពីអជ្ញាធរ នៅក្នុងតំបន់នោះបាន
បន្ថែមអោយដឹងថា កន្លែងដែលត្រីបាឡែនមួយក្បាលនោះបានដេកងាប់ គឺនៅក្នុងប៉ុលឌែរ ដែល
ស្ថិតនៅហ្នឹងជាយឆ្នេរ ហើយប៉ុលឌែរនេះផ្ទាល់ វាមិនមែនជាធម្មជាតិនោះទេ តាមពិតទៅវាគឺជា
ការកែច្នៃរបស់មនុស្សនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រោយពីមានការពិនិត្យយ៉ាងល្អិតល្អន់ ពីសំណាក់អ្នកជំនាញដែលបានមកពី
អង្គការមួយ ដែលទទួលបន្ទុកក្នុងការជួយសង្រ្គោះ ក៏ដូចជាធ្វើការស្រាវជ្រាវប្រចាំឆ្នេរសមុទ្រមួយ
នេះ បានអោយដឹងថា សាកសពត្រីបាឡែនមួយក្បាលនេះ មិនមានស្នាមរបួសនៅខាងក្រៅនោះ
ទេ ដូច្នេះមូលហេតុចម្បងដែលបណ្តាលអោយវាស្លាប់នោះមិនទាន់ដឹងច្បាស់នៅឡើយទេ ពោលគឺ
វាកំពុងស្ថិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ មង្គល
ប្រភព ៖ straitstimes