អតីតតារាចម្រៀងក្រុមSpice Girls បានបង្ហាញនូវរថយន្តទំទើបស៊េរីថ្មីមួយដែលមាន
ឈ្មោះថាRange Rover Evoqueដែលខ្លួនបានរចនាម៉ូតផ្ទាល់ក្នុងពិធីតាំងពិពណ៌រថយន្ត
នៅBeijing 2012 ។
Range Rover Evoque version Victoria Beckham មានផ្នែកខាងក្រៅពណ៌ប្រផេះខ្មៅ រង្វង់កង់
រថយន្ត20 inch។ ផ្នែកខាងក្នុងរថយន្តត្រូវបានរចនាដោយផ្ទាល់ដោយអតីតសមាជិកក្រុមSpice
Girlsគឺ Victoria Beckham។ កៅអីស្បែកត្រូវបានដេរដោយស្នាមថ្នេរស្អាតបំផុត ស្រទាប់ទ្វារធ្វើ
ដោយស្បែក កំរាលព្រំធ្វើដោយរោមសត្វ កុងតាក់ចុចធ្វើពីអាលុយមីញ៉ូម ហើយមានចំនុចមួយ
ចំនួនទៀតធ្វើពីមាស។រថយន្តត្រូវបានផលិតតែ200គ្រឿងប៉ុណ្ណោះទូទាំងពិភពលោកដែលមាន
តំលៃលក់ថោកបំផុត128.600 USD។ ក្រៅពីការផ្លាស់ប្តូរពីការរចនាម៉ូត Versionពិសេសនេះ រថ
យន្តនៅតែបំពាក់នូវម៉ាស៊ីន2 lit ថាមពល240 សេស ដូចទៅនឹងVersion Range Rover Evoque
standard៕
ដោយ៖ និស្ស័យ
ប្រភព៖ zing