កម្មវិធី New York Fashion Week កំពុងតែដំណើរការទៅនៅទីក្រុង New York ដែលបានចាប់
ផ្ដើមកាលពីប៉ុន្មានថ្ងៃមុននេះ ដែលនៅក្នុងនោះគេសង្កេតឃើញមានវត្តមានរបស់កំពូលតារា
បង្ហាញម៉ូដអ្នកនាង Victoria Beckham ផងដែរ។
ប៉ុន្តែសម្រាប់អ្វីដែលប្លែកនោះគឺថាមិនត្រឹមតែ Victoria Beckham នោះទេដែលបានមកចូលរួម
ក្នុងកម្មវិធីដើរម៉ូដនេះនោះ និយាយទៅគឺក្រុមគ្រួសារ Beckham ផ្ទាល់តែម្ដងដែលបានមកចួល
រួមកម្មវិធីនេះដែលមាន Victoria, David និងកូនស្រីតូចអាយុ ១៤ ខែរបស់ពួកគេ Harper ដែល
David Beckham អតីតតារាបាល់ទាល់ និងសព្វថ្ងៃជាតារាបង្ហាញម៉ូដបាននាំកូនស្រីមកជាមួយ
ដើម្បីលើកទឹកចិត្តប្រពន្ធក្នុងការរៀបចំកម្មវិធី New York Fashion Week 2013 នេះ។
នេះជាលើកទី ២ ហើយដែលក្មេងស្រីម្នាក់នេះបានចូលរួមក្នុងកម្មវិធីធំបំផុតមួយនេះ។ កាលពី
ឆ្នាំទៅមិញ ក្រោយពេលដែលនាងមានអាយុប្រមាណជា ២ ទៅ ៣ សប្ដាហ៍ Harper Beckham
ក៏បានចួលរួមក្នុងកម្មវិធីនេះផងដែរជាមួយម្ដាយរបស់គេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail