Land Rover បានបង្ហាញជាផ្លូវការនៅស៊េរី 2013 របស់រថយន្តប្រភេទកីឡារ ស៊េរី
ទំនើបគឺ Range Rover។ ការអាប់ហ្រេដគួរឲ្យកត់សំគាល់នៅលើ Range Rover
2013 គឺតួរនៃរថយន្តភាគច្រើនធ្វើពីអាលុយមីញ៉ូម ដែលធ្វើឲ្យទម្ងន់នៃរថយន្តស្រាល
ជាងមុនរហូតដល់ 39% បើប្រៀបនឹងជំនាន់មុនៗ។
បើទោះជានៅរក្សានូវភាពប្រណិត ស្រស់ឆើតឆាយនៃស៊េរីប្រភេទ Range Rover ប៉ុន្តែការរចនា
ម៉ូដនៃស៊េរីថ្មីនេះ មានការផ្លាស់ប្តូរច្រើនជាមួយនឹងទម្រង់រាងកោងមូលៗច្រើនជាង មិនជ្រុងៗខ្លាំង
ដូចមុនឡើយ។
បច្ចុប្បន្ន Land Rover មិនទាន់បង្ហាញពីព័ត៌មានលំអិតរបស់ Range Rover 2013 នៅឡើយទេ។
ប៉ុន្តែពួកគេបានកំនត់ថា រថយន្តនេះនឹងប្រើប្រាស់ម៉ាស៊ីន V8 ហើយភ្ជាប់មកជាមួយនឹងប្រអប់អូតូ
ម៉ាទិច 8 ថ្នាក់ ZF។
Range Rover 2013 ស្រាលជាងមុន 39%
សព្វថ្ងៃ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមួយនេះ មិនទាន់បង្ហាញពីតំលៃលក់នៃរថយន្ត Range
Rover 2013 ទេ គ្រាន់តែប្រាប់ឲ្យដឹងថា នឹងដាក់លក់លើទីផ្សារជាង 160ទីផ្សារទូទាំងពិភពលោក។
ពេលវេលានៃការដាក់លក់ Range Rover 2013 គឺនៅចុងឆ្នាំនេះ ឯទីផ្សារអាមេរិចខាងជើង។
សូមទស្សនារូបភាពបន្ថែមនៃ Range Rover 2013 ខាងក្រោម ៖
ដោយ៖ សិលា
ប្រភព៖ TTE