CamNews

ព័ត៌មានអន្តរជាតិ 

ចិន៖ ដេញអ្នកកាសែតចេញ ពីដំណែងព្រោះ និយាយប៉ះពាល់ដល់ បុគ្គលនយោបាយក្នុងតំបន់

អ្នកសារពត៌មានអត្ថាធិប្បាយលើកម្មវិធី Xi'an Evening News ម្នាក់ត្រូវបានគេបណ្ដេញចេញពីមុខ
តំណែងក្រោយពេល news reporter forced to resign after reporting corruption in xian បានចេញ
អត្ថបទអត្ថាធិប្បាយមួយដែលប៉ះពាល់ដល់អ្នកនយោបាយក្នុងតំបន់។


គេបានឃើញលេខាបក្សក្នុងតំបន់មួយរួបបានចួលរួមកម្មវិធីសន្និសិទ្ធកាសែតមួយដោយបាន
ដាក់ជាប់ខ្លួននូវបារីមួយប្រអប់ដែលជាបារីថ្លៃបំផុតមានយីហោថា Nanjing 95 Imperial។ ដោយ
បារីម៉ាកនេះគឺមានតែអ្នកដែលមានតំណែងធំៗទេ ដែលមានជក់ ព្រោះវាតំណាងអោយអំណាច
នៃអធិរាជ ហើយចំពោះករណីងឿងឆ្ងល់ថាហេតុអ្វីបានជា មន្រ្តីបក្សក្នុងតំបន់តូចតាចសោះហេតុ
អ្វីបានជាមានបារីម៉ាកនេះដាក់ជាប់ខ្លួន?

បញ្ហានេះត្រូវបានគេយកទៅនិយាយពេញបណ្ដាញសង្គមរបស់ចិនហើយក្រោយពេលមានប្រតិ-
កម្មនេះរួចមកនោះប៉ុន្មានថ្ងៃ អ្នកសារពត៌មានដែលបានចេញនូវប្រធានបទនេះត្រូវបានគេដេញ
ចេញពីដំណែង ហើយវាបានក្លាយជារឿងងឿងឆ្ងល់មួយថាហេតុអ្វីបានជាចាំបាច់ត្រូវដេញបុរស
ម្នាក់នោះចេញទៅវិញ? ចំពោះបញ្ហានេះត្រូវបានគេយកមកពិចារណាទូទៅថាអាចមកពី
អំពើពុករលួយផ្សេងៗ៕

ដោយ៖ នីតា
ប្រភពពី៖ Chinabuzz 

 


Tags: xian china politic