ព័ត៌មានអន្តរជាតិ ៖ ករណីធ្លាក់យន្តហោះធុនតូចដឹកលោក Campos ជាបេក្ខជនតំណែងប្រធានា ធិប តី នៃប្រទេសប្រេស៊ីសត្រូវបានរាយការណ៍ថាបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងស្ថិតនៅប្រមាណ ៧0 គ.ម ពី ទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល ។ ចំណែកព័ត៌មានភ្លាមៗ បញ្ជាក់ថា មានមនុស្ស ១០នាក់ មិនទាន់ដឹងថា ស្លាប់ រឺ រស់នោះទេ ហើយក្រុមពន្លត់អគ្គិភ័យកំពុងជួយបាញ់ពន្លត់ នឹង ជួយ សង្គ្រោះនៅកន្លែងកើតហេតុ។
ព័ត៌មានចុងក្រោយរបស់ប្រេស៊ីលបានបញ្ជាក់ថា លោក Eduardo Campos ត្រូវបានស្លាប់នៅក្នុងឧប្ប ទ្ទវហេតុធ្លាក់យន្តហោះធុនតូច នៅទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល ៕ ប្រធានាធិបតី ប្រេស៊ីល លោកស្រី Dilma Rousseff បានសម្រេច លុប ចោល កម្មវិធី និងការងារទាំងឡាយ រយៈពេល ៣ ថ្ងៃ បន្ទាប់ ពីទទួលដំណឹងថា លោក Eduardo Campos ត្រូវបានស្លាប់ នៅក្នុងឧប្បទ្ទវហេតុធ្លាក់យន្ត ហោះធុនតូច នៅទីក្រុង Sao Paulo ប្រេស៊ីល ។ លោក Eduardo Campos មានអាយុ៤៩ឆ្នាំ ជាបេក្ខ ជន តំណែងប្រធានាធិបតី នៃប្រទេស ប្រេស៊ីសរបស់គណបក្សសង្គមនិយមប្រេស៊ីល (Brazilian So - cialist Party) ដែលនឹងដំណើរបោះឆ្នោតនៅខែតុលាខាងមុខនេះ។
ករណីធ្លាក់យន្តហោះដោយសារ បញ្ហាអាកាសធាតុនេះ ធ្លាក់ចំផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅប្រ មាណ ៧០គ.ម ពីទីក្រុង Sao Paulo ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង ប៊ីប៊ីស៊ី